សហរដ្ឋអាមេរិកបានបញ្ចេញវីដេអូនៃការវាយឆ្មក់កំទេចលើមេដឹកនាំ IS

(VOVWORLD) - នាថ្ងៃទី ៣០ ខែតុលា ក្រសួងការពារជាតិអាមេរិកបានបញ្ចេញរូបភាពដំបូងនៃការវាយវាយឆ្មក់ របស់កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិកនៅស៊ីរីកាលពីចុងសប្តាហ៍កន្លងទៅ ហើយបានវាយកំទេចលើមេដឹកនាំអង្គការរដ្ឋឥស្លាម ស្វ័យប្រកាស (IS) Abu Bakr Al- Baghdadi ។
សហរដ្ឋអាមេរិកបានបញ្ចេញវីដេអូនៃការវាយឆ្មក់កំទេចលើមេដឹកនាំ IS - ảnh 1 មេដឹកនាំអង្គការរដ្ឋឥស្លាម ស្វ័យប្រកាស (IS) Abu Bakr Al- Baghdadi (រូបថត៖ AFP/TTXVN)

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណ មេបញ្ជាការកណ្តាល អាមេរិក លោក Kenneth McKenzie បានឲ្យដឹងថា មេដឹកនាំ IS Abu Bakr al-Baghdadi បានលូកចូលទៅក្នុងផ្លូវក្រោមដីមួយ ហើយបានធ្វើអត្តឃាត។ សហរដ្ឋអាមេរិកបានធ្វើពិធីបណ្តែតសពលោក Abu Bakr Al- Baghdadi តាមបែបសាសនាអ៊ីស្លាមដែលស្រដៀងទៅនឹងអតីតមេដឹកនាំភារវកម្ម Osama Bin Laden ដូចកាលពីមុនមកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ