សហរដ្ឋអាមេរិកបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៨ នៃការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ ខែកញ្ញា

(VOVWORLD) - នាថ្ងៃទី ១១ ខែកញ្ញា នៅកន្លែងជាច្រើននៅទូទាំងប្រទេសអាមេរិកបានប្រារព្ធសកម្មភាពនានា ដើម្បីរំលឹកខួបលើកទី ១៨ នៃការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមទៅលើគោលដៅជាច្រើនបន្តបន្ទាប់ ដែលបានចាប់ផ្តើមវាយប្រហារដោយយន្តហោះដឹកអ្នកដំណើរធុនធំចំនួនពីរគ្រឿងទៅលើអគារភ្លោះនៃ មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក (WTC) នៅទីក្រុងញូវយ៉ក ដែលបណ្តាលឲ្យ មនុស្សជិត ៣.០០០ នាក់ត្រូវបានស្លាប់និង ៦.០០០ នាក់ទៀតបានរងរបួស។
សហរដ្ឋអាមេរិកបានប្រារព្ធខួបអនុស្សាវរីយ៍លើកទី ១៨ នៃការវាយប្រហារភេរវកម្មនាថ្ងៃទី ១១ ខែកញ្ញា - ảnh 1 ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ AFP/TTXVN)

នៅទីក្រុងញូវយ៉ក ពិធីរំលឹកវិញ្ញាណក្ខ័ន្ធបានប្រព្រឹត្តទៅនៅឯវិមានអនុស្សាវរីយ៍ ថ្ងៃទី១១ខែកញ្ញា ដែលត្រូវបានសាងសង់ឡើងនៅក្នុងតំបន់ដែលអគារភ្លោះត្រូវបានវាយកម្ទេចចោល។ រីឯនៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអាមេរិក លោក Donald Trump និងភរិយា Melania Trump ក៏អញ្ជើញចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធនៅឯសេតវិមាន។ បន្ទាប់មកលោក Trump បានចូលរួមក្នុងពិធីតរំលឹក        វិញ្ញាណក្ខ័ន្ធនៅឯមន្ទីរបញ្ចកោណដែលជាគោលដៅមួយនៃការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ ផងដែរ។ លោកបានមានប្រសាសន៍ថា៖ 

         « យើងមិនស្វែងរកជម្លោះទេ ហើយប្រសិនបើនរណាមានចេតនាវាយប្រហារលើអាមេរិក យើងនឹងតតបជាមួយនឹងកម្លាំងនិងឆន្ទៈដ៏រឹងមាំរបស់       អាមេរិកផងដែរ។ ប្រសិនបើមានហេតុផលណាមួយ ដែលសត្រូវវិលត្រឡប់មក វាយប្រហារលើអាមេរិក នោះយើងនឹងតាមរកចាប់ខ្លួនពួកគេនៅគ្រប់ទីកន្លែងហើយប្រើកម្លាំងដែលសហរដ្ឋអាមេរិកមិនដែលប្រើ។ ខ្ញុំមិនត្រឹមតែនិយាយអំពីអំណាចខាងនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងសត្រូវនឹងប្រឈមមុខនឹងអ្វីៗដែលពួកគេមិនធ្លាប់បានដឹងទៀតផង»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ