សហរដ្ឋអាមេរិកបានអះអាងគោរពទំនាកទំនងសម្ព័ន្ធមិត្តជាមួយកូរ៉េខាងត្បូងនិងជប៉ុន

(VOVWORLD) - កូរ៉េខាងត្បូងនិងជប៉ុនជាសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតរបស់អាមេរិកនៅតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ នេះជាការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅក្នុងការជំនួបថ្មីៗជាមួយទីប្រឹក្សាសន្តិសុខជាតិជួរមុខគេរបស់កូរ៉េខាងត្បូងនិងជប៉ុននៅទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះ។

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៩ ខែមករា សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Trump មួយថ្ងៃមុននេះ បានមានការជួបប្រជុំខ្លីមួយជាមួយទីប្រឹក្សាសន្តិសុខកូរ៉េខាងត្បូងលោក Chung Euiyong និងទីប្រឹក្សាសន្តិសុខជាតិជប៉ុនលោក Shigeru Kitamura។ ក្នុងការជួបប្រជុំនេះ លោក Trump បាន “វាយតម្លៃខ្ពស់ចំពោះការគាំទ្រនិងចំណងមិត្តភាពដ៏ជ្រាលជ្រៅ” រវាង អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។

ទន្ទឹមនឹងនេះដែរ លើបណ្ដាញសង្គម Twitter ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបានជូនដំណឹងថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Robert O’Brien បានមាន “ការជួបប្រជុំទ្វេភាគីនិងត្រីភាគីដ៏ល្អប្រសើរ” ជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុន។ យោងតាមទីភ្នាក់ងារនេះ បណ្ដាខ្លឹមសារដែលបានពិភាក្សារួមមាន ការប្រែប្រួលទាក់ទងនឹងអ៊ីរ៉ង់និងស.ប.បកូរ៉េ ក្នុងនោះបញ្ជាក់ពី “សារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសន្តិសុខត្រីភាគី” រវាង អាមេរិក កូរ៉េខាងត្បូងនិងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ