សហរដ្ឋអាមេរិកប្រកាសពីយុទ្ធសាស្រ្តប្រឆាំងភេរវកម្មថ្មី

(VOVWORLD) - នាថ្ងៃទី៤ខែតុលា អាមេរិកបានប្រកាសពីយុទ្ធសាស្រ្តប្រឆាំងភេរវកម្មថ្មី ក្នុងនោះមានការកំណត់ក្រុមភេរវករអ៊ីស្លាមជ្រុលនិយមជាការគំរាមកំហែងឆ្លង ព្រំដែនជួរមុខសំរាប់អាមេរិក ព្រមទាំងផលប្រយោជន៍របស់ វ៉ាស៊ីនតោន នៅឯបរទេស។
សហរដ្ឋអាមេរិកប្រកាសពីយុទ្ធសាស្រ្តប្រឆាំងភេរវកម្មថ្មី - ảnh 1 ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក John Bolton 

នេះជាលើកដំបូងអាមេរិកបានប្រកាសពីយុទ្ធសាស្រ្តប្រឆាំងនឹងភេរវកម្មគិត តាំងងពីឆ្នាំ 2011 ហើយយោងតាមយុទ្ធសាស្រ្តថ្មីនេះ ទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក John Bolton  បានប្រកាសថា សហរដ្ឋអាមេរិកនឹងប្រមូលផ្តុំនិង ទប់ស្កាត់ការគាំទ្រនិងការជ្រើសរើសក្រុមខ្មាន់កាំភ្លើងភារវកម្ម ធ្វើទំនើបកម្មនូវ មធ្យោបាយប្រឆាំងនឹងអំពើភេរវកម្ម បង្កើនការត្រួតពិនិត្យនៅតាមព្រំដែន និងចែកអំលេកអំរែកដ៏ធ្ងន់ធ្ងរជាមួយសម្ព័ន្ធមិត្តក្នុងសង្គ្រាមប្រឆាំងនឹងភារវកម្ម ផងដែរ។  

យុទ្ធសាស្ត្រនេះក៏បានផ្តោតលើប្រទេសអ៊ីរ៉ង់  មិនត្រឹមតែចោទប្រកាន់ប្រទេស អ៊ីរ៉ង់ " គាំទ្រអំពើភេរវកម្ម"ប៉ុណ្ណោះទេ ទីក្រុងវ៉ាស៊ីនតោនថែមទាំងអះអាង ទៀតថា " អ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយចលនា Hezbollah នៅប្រទេសលីបង់ Hamas  និងកងកម្លាំងឥស្លាមនៃប្រទេសប៉ាឡេស្ទីនដែលបន្តបង្កការ គំរាមកំហែងដល់ អាមេរិកនិងផលប្រយោជន៍របស់សហរដ្ឋអាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ