សហរដ្ឋអាមេរិកប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿង

(VOVWORLD) - ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានឲ្យដឹងថា ពិភពលោកមានចំណាប់អារម្មណ៍ចំពោះយុទ្ធសាស្ត្រ និងដំណោះស្រាយយ៉ាងសកម្មរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ។
សហរដ្ឋអាមេរិកប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿង - ảnh 1 ទិដ្ឋភាពនៃពីធី (រូបថត៖ VOV.VN)

នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា នៅទីក្រុងហាណូយ តាមរយៈទីភ្នាក់ងារអភិវឌ្ឍ ន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) នោះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានប្រគល់ម៉ាស៊ីនជំនួយដកដង្ហើមចំនួន ១០០ គ្រឿងជូនវៀតណាម ដើម្បីជួយឧបត្ថម្ភវៀតណាម ក្នុងការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink បានឲ្យដឹងថា ពិភពលោកមានចំណាប់អារម្មណ៍ចំពោះយុទ្ធសាស្ត្រ និងដំណោះស្រាយយ៉ាងសកម្មរបស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ការដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចចិត្តប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយដកដង្ហើមដែលទើបផលិតថ្មីៗចំនួន ១០០ គ្រឿងដល់ប្រទេសវៀតណាមត្រូវបានអនុវត្តន៍តាម សំណើរបស់ប្រធានាធិបតីលោក Donald Trump ស្ដីពីការជួយឧបត្ថម្ភវៀតណាមនូវឧបករណ៍ចាំបាច់ដើម្បី ពង្រឹងសមត្ថភាពប្រយុទ្ធប្រឆាំងជំងឺរាតត្បាតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ