សហរដ្ឋអាមេរិកផ្ដល់ជំនួយឧបត្ថម្ភដល់ជនពិការ និងជនក្រីក្រនៅខេត្ត Thua Thien Hue

(VOVWORLD) -អង្គការ ROTARY (អាមេរិក) បានផ្ដល់ជំនួយជាទឹកប្រាក់ចំនួនជាង ៥៨ ០០០ ដុល្លារអាមេរិក ដើម្បីកែលម្អកុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ និងជនក្រីក្រ តាមរយៈការចិញ្ចឹមមាន់នៅឃុំ Vinh Thai ស្រុក Phu Vang  ខេត្ត Thua Thien Hue។

នាថ្ងៃទី ៩ ខេកញ្ញា ខេត្ត Thua Thien Hue បានរៀបចំពិធីទទួល និងអនុវត្តន៍រាល់គម្រោងជំនួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិក ក្នុងការពិនិត្យ ព្យាបាលជម្ងឺ និងកែលម្អគុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ និងជនក្រីក្រនៅក្នុងខេត្ត។ ហេតុដូច្នេះហើយតាមរយៈ មូលនិធិក្រអៅបេះដូង  Hue  អង្គការ ROTARY (អាមេរិក) បានផ្ដល់ជំនួយជាទឹកប្រាក់ចំនួនជាង ៥៨ ០០០ ដុល្លារអាមេរិក ដើម្បីកែលម្អកុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ និងជនក្រីក្រ តាមរយៈការចិញ្ចឹមមាន់នៅឃុំ Vinh Thai ស្រុក Phu Vang  ខេត្ត Thua Thien Hue។

ទន្ទឹមនឹងនេះ ខេត្ត Thua Thien Hue ក៏ទទួលបាន ជំនួយជាទឹកប្រាក់ប្រមាណ ១ ហ្មឺនដុល្លារអាមេរិក ពី អង្គការ Vets With A Mission (VWAM / អាមេរិក) ស្ដីពីការពិនិត្យព្យាបាលជម្ងឺមនុស្សធម៌ ថ្នាំសង្កូវ ថ្ងៃវះកាត់ និងថ្លៃសេវាកម្មរបស់មន្ទីរពេទ្រជូនចំពោះអ្នកជំងឺចំនួន ១៥ នាក់ដែលកើតជំងឺធ្ងន់ធ្ងរនិងមានស្ថានភាពលំបាកនៅឃុំ Thượng Quảng, Thượng Lộ, Hương Sơn  នៃស្រុកព្រៃភ្នំ Nam Đông ខេ្តត Thừa Thiên - Huế៕

ប្រតិកម្មទៅវិញ

ផ្សេងៗ