សហរដ្ឋអាមេរិកព្រមានថាប្រហែលជាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយតាលីបង់ទេ

(VOVWORLD) - ប្រសិនបើក្រុមតាលីបង់មិនគោរពតាមកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយអំពើហឹង្សានោះ សហរដ្ឋអាមេរិកនឹងពិចារណាយ៉ាងហ្មត់ ចត់ ហើយប្រហែលជានឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ 
សហរដ្ឋអាមេរិកព្រមានថាប្រហែលជាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយតាលីបង់ទេ - ảnh 1 ទាហានអាមេរិកនៅកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន។ (រូបថត៖ AFP / TTXVN)

ឆ្លើយបទសម្ភាសទនៅលើកញ្ចក់ទូរទស្សន៍ CBS NEWS របស់អាមេរិក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ លោក Robert O’Brien ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក បានមានប្រសាសន៍ថាសហរដ្ឋអាមេរិកប្រហែលជាមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយក្រុមឧទ្ទាមតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រសិនបើក្រុមនេះមិនគោរពតាមកិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយអំពើហិង្សានោះទេ។

យោងតាមលោក Robert O’Brien បានឲ្យដឹងថា ប្រសិនបើក្រុមតាលីបង់មិនគោរពតាមកិច្ចព្រមព្រៀងដើម្បីកាត់បន្ថយអំពើហឹង្សានោះ សហរដ្ឋអាមេរិកនឹងពិចារណាយ៉ាងហ្មត់ចត់ ហើយប្រហែលជានឹងមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព តាមនោះនឹងមិនកាត់បន្ថយចំនួនទាហាននៅក្នុងប្រទេសអាហ្គានីស្ថាននៅក្រោមកំរិតដែលត្រូវការចាំបាច់ ដើម្បីការពារផលប្រយោជន៍របស់អាមេរិកក៏ដូចជាដៃគូរបស់អាមេរិកនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ