សហរដ្ឋអាមេរិកមានបំណងចង់ឱ្យទទួលបាននូវ « វឌ្ឍនភាពដ៏មានអត្ថន័យ» ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយចិន

(VOVWORLD) - នាថ្ងៃទី ១២ ខែកញ្ញា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអាមេរិកលោក  Steven Mnuchin បានឲ្យដឹងថាអ្នកចរចាពាណិជ្ជកម្មរបស់ប្រទេសនេះមានបំណងចង់ឱ្យទទួលបាននូវ «វឌ្ឍនភាពដ៏មានអត្ថន័យ» ក្នុងកិច្ចចរចារនាពេលខាងមុខជាមួយប្រទេសចិន។
សហរដ្ឋអាមេរិកមានបំណងចង់ឱ្យទទួលបាននូវ « វឌ្ឍនភាពដ៏មានអត្ថន័យ» ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយចិន - ảnh 1 សហរដ្ឋអាមេរិកមានបំណងចង់ឱ្យទទួលបាននូវ « វឌ្ឍនភាពដ៏មានអត្ថន័យ» ក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយចិន (រូបថត៖ vov.vn)

ថ្លែងទៅកាន់ទូរទស្សន៍ CNBC លោក Mnuchin បានសម្តែងនូវ“ សុទិដ្ឋិនិយមរួមជាមួយនឹងការប្រុងប្រយ័ត្ន” អំពីឱកាសសម្រេចបាននូវកិច្ចព្រមព្រៀងសំដៅដោះស្រាយភាពតានតឹងពាណិជ្ជកម្មដូចនាបច្ចុប្បន្នរវាងប្រទេសទាំងពីរ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំងនឹងចាប់ផ្តើមធ្វើកិច្ចចរចាសំដៅបង្កលក្ខណៈងាយស្រួលដល់ជំនួបរបស់ថ្នាក់មន្រ្តីជាន់ខ្ពស់នៅពេលបន្ទាប់មក ដើម្បីអាចឆ្ពោះទៅរកដំណោះស្រាយមួយផងដែរ។ ទោះយ៉ាងណាក៏ដោយ លោកក៏បានព្រមានថាប្រធានាធិបតីអាមេរិក លោកម Donald Trum នឹងទទួលយកកិច្ចព្រមព្រៀងដ៏ល្អប្រសើរតែមួយគត់ ហើយមានការត្រៀមខ្លួនដំឡើងពន្ធលើទំនិញនាំចូលពីចិន ប្រសិនបើចាំបាច់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ