សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមចំពោះការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុង​បរិបទ​ជំងឺរាតត្បាត

(VOVWORLD) - រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានថ្លែងដូច្នេះនៅក្នុងជំនួបជាមួយ អភិបាលក្រុងនៅទូទាំងប្រទេស ដែលបានប្រព្រឹត្តិទៅនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៩ ខែមករា។
សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមចំពោះការស្ដារសេដ្ឋកិច្ចឡើងវិញ ក្នុង​បរិបទ​ជំងឺរាតត្បាត - ảnh 1ពិនិត្យប្រាក់ដុល្លារអាមេរិកនៅតាមបញ្ជររូបិយប័ណ្ណ (រូបថត៖ AFP/VNA)
រីរុសបម្លែងខ្លួន Omicron នឹងជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ប៉ុន្តែមិនអាចរារាំងសន្ទុះស្ដារឡើងវិញនៃខឿនសេដ្ឋកិច្ចលេខមួយរបស់ពិភពលោកនេះបានឡើយ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen បានថ្លែងដូច្នេះនៅក្នុងជំនួបជាមួយ អភិបាលក្រុងនៅទូទាំងប្រទេស ដែលបានប្រព្រឹត្តិទៅនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ១៩ ខែមករា។ លោកស្រីរដ្ឋមន្ត្រី Yellen បានសង្កត់ធ្ងន់ថា កញ្ចប់ជំនួយសេដ្ឋកិច្ច "ផែនការសង្គ្រោះអាមេរិក" ដែលត្រូវបានប្រធានាធិបតីអាមេរិក លោក Biden ជំរុញ ហើយត្រូវបានរដ្ឋសភាធ្វើការអនុម័តកាលពីខែមិនា ឆ្នាំ ២០២១ ត្រូវបានប្រៀបប្រដូចជាវ៉ាក់សាំងសម្រាប់ខឿនសេដ្ឋកិច្ចសហរដ្ឋអាមរិក ដោយធានាសន្ទុះស្ដារសេដ្ឋកិច្ចឡើងវិញ ចំពោះហានិភ័យកើតមានវីរុសបំប្លែងថ្មី។ លោកស្រី Yellen បានឲ្យដឹងថា កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ ដែលមានទឹកប្រាក់ចំនួន ៣៥០ ពាន់លានដុល្លារអាមេរិក ត្រូវបានបែងចែកជូនអាជ្ញាធរមូលដ្ឋាន ជួយសហគមន៍ជៀសវៀងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតអំពីសេដ្ឋកិច្ចដោយសាររីរុសបំប្លែងខ្លួន Delta និង Omicron ។ យោងតាមការព្យាករណ៍របស់សេដ្ឋកិច្ចវិទូបានឲ្យដឹងថា ល្បឿនកំណើនរបស់សហរដ្ឋអាមេរិកនឹងថយចុះនៅក្នុងត្រីមាសទី ១ឆ្នាំ ២០២២ ដោយសារជំងឹរាតត្បាតកូវីដ ១៩ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ