សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីការចរចាពាណិជ្ជកម្មថ្មីជាមួយចិន

(VOVWORLD) -លោក Trump បានអះអាងសារជាថ្មីថា ផែនការជួបជុំជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នៅឯសេតវិមាននាថ្ងៃទី ១១ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម។
សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីការចរចាពាណិជ្ជកម្មថ្មីជាមួយចិន - ảnh 1 ប្រធានាធិបតីអាមេរិកលោក Donald Trump  (រូបថត៖ vnanet.vn)

នាថ្ងៃទី ១០ ខែតុលា ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានឲ្យដឹងថា ជុំចរចាពាណិជ្ជកម្មរវាងមន្រ្តីអាមេរិកនិងចិននៅទីក្រុងវ៉ាស៊ីនតោនកំពុងដំណើរការយ៉ាងល្អប្រសើរ ហើយ ភាគីទាំងពីរមានការពិភាក្សាគ្នាដ៏អំណោយផល។ ទោះបីជាគ្មានព័ត៌មានលម្អិតណាមួយក៏ដោយ ប៉ុន្តែម្ចាស់សេតវិមានបាននិយាយថា“ ខ្ញុំគិតថាអ្វីៗបានដំណើរការទៅយ៉ាងរលូន“។ យើងខ្ញុំបានចរចាយ៉ាងល្អប្រសើរជាមួយចិន។ លោក Trump បានអះអាងសារជាថ្មីថា ផែនការជួបជុំជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក Liu He នៅឯសេតវិមាននាថ្ងៃទី ១១ ខែតុលា (ម៉ោងនៅសហរដ្ឋអាមេរិក) ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម។

នាថ្ងៃដដែលទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានដកស្រង់សំដីមន្ត្រីសេតវិមានមួយ
រូបដែលបានអះអាងថា ថ្ងៃធ្វើការដំបូងនៃជុំចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន បានដំណើរការយ៉ាងល្អប្រសើរណាស់៕


ប្រតិកម្មទៅវិញ

ផ្សេងៗ