សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីលទ្ធភាពសម្រេចបាននូវភាពជាដៃគូប្រកបដោយវិបុលភាពជាមួយកូរ៉េខាងជើង

(VOVWORLD) - នាថ្ងៃទី ៧ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បានវាយតម្លៃថា ការជ្រើសរើសប្រទេសវៀតណាមជាកន្លែងសម្រាប់កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង បានបង្ហាញថា ក្រុងវ៉ាស៊ីនតោននិងក្រុងព្យុងយ៉ាង អាចយកឈ្នះលើជម្លោះនិងការបែកបាក ដើម្បីឆ្ពោះទៅកាន់ភាពជាដៃគូវិបុលភាពមួយ។ 
សហរដ្ឋអាមេរិកមានសុទិដ្ឋិនិយមអំពីលទ្ធភាពសម្រេចបាននូវភាពជាដៃគូប្រកបដោយវិបុលភាពជាមួយកូរ៉េខាងជើង - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino (រូបថតៈ state.gov)

យោងតាមលោក Palladino ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិង វៀតណាមឆ្លុះបញ្ចាំងពីសមត្ថភាពក្នុងការសម្រេចបាននូវសន្តិភាពនិងវិបុលភាព។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuter: ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Palladino បានឲ្យដឹងថា បេសកជនពិសេសទទួលបន្ទុកគោលនយោបាយសម្រាប់កូរ៉រខាងជើង ចំណុះក្រសួងការបរទេសអាមេរិក លោក Stephen Biegun ដែលកំពុងស្នាក់នៅទីក្រុងព្យុងយ៉ាង ដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំកំពូលមួយនាថ្ងៃទី ២៧និង២៨ ខែ កុម្ភៈក៏ខាងមុខ ក៏ដូចជាស្វែងរកវឌ្ឍនភាពក្នុងការអនុវត្តរាល់ការសន្យាដែលទទួលបានក្នុងកិច្ចប្រជុំកំពូលលើកដំបូងរវាងអាមេរិកនិង កូរ៉រខាងជើងដែលបានប្រារព្ធធ្វើឡើងនៅប្រទេសសិង្ហបុរី កាលពីខែមិថុនាឆ្នាំ២០១៨។

លោក Biegun ក៏បានបញ្ជាក់ថា វិធានការបន្ធូស្រាលបទដាក់ទណ្ឌកម្មដែលកូរ៉េខាងជើងកំពុងស្វែងរកនឹងកើតឡើងបន្ទាប់ទីក្រុងព្យុងយ៉ាងគ្នាននុយក្លេអ៊ែរ។

មុននោះក្នុងថ្ងៃដដែល បេសកជនពិសេសអាម៉េរិកលោក Biegun បានអនុវត្តន៍កិច្ចចរចាថ្នាក់ជំនាញ ជាមួយសមភាគីកូរ៉េខាងជើង លោក Kim Hyok – chol នៅទីក្រុងព្យុងយ៉ាង សំដៅត្រៀមរៀបចំកិច្ចប្រជុំកំពូលលើកទី២រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ