សហរដ្ឋអាមេរិកវាយតម្លៃថាឱកាសការទូតជាមួយកូរ៉េខាងជើងកំពុងបង្រួញ

(VOVWORLD) - ការអត្ថាធិប្បាយនេះបាននាំចេញ បន្ទាប់ពីកិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរសហរដ្ឋ អាមេរិក - កូរ៉េខាងជើងកំពុងជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅទីក្រុងហាណូយ កាលពីខែកុម្ភៈកន្លងទៅ។

 

សហរដ្ឋអាមេរិកវាយតម្លៃថាឱកាសការទូតជាមួយកូរ៉េខាងជើងកំពុងបង្រួញ - ảnh 1 ថ្នាក់ដឹកនាំកូរ៉េខាងជើង និងអាមេរិក (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកបានព្រមាននាថ្ងៃទី ១៦ ខែវិច្ឆិកាថាឱកាសការទូតសំដៅរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េកាន់តែត្រូវបានបង្រួញ។ថ្លែងទៅកាន់អ្នកសារព័ត៌មានមន្ត្រីរូបនេះ បានឲ្យដឹងថា លោកបានផ្ញើសារពោលខាងលើទៅកាន់អាជ្ញាធរចិនក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ។

ការអត្ថាធិប្បាយនេះបាននាំចេញ បន្ទាប់ពីកិច្ចចរចាអំពីការរំសាយអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិក - កូរ៉េខាងជើងកំពុងជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលលើកទី ២ រវាងប្រធានាធិបតីអាមេរិកលោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នៅទីក្រុងហាណូយ កាលពីខែកុម្ភៈកន្លងទៅ។

ទីក្រុងព្យុងយ៉ាងកំពុងបង្កើនសម្ពាធសម្រាប់ក្រុងវ៉ាស៊ីនតោន ដើម្បីលើកសំណើដែលអាចទទួលយកបាននៅចុងឆ្នាំនេះ ដោយមានបំណងដកទ័ណ្ឌកម្មនិងទទួលបានការធានាសន្តិសុខជាថ្នូរនឹងការបោះបង់កម្មវិធីនុយក្លេអ៊ែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ