សហរដ្ឋអាមេរិកសង្ឃឹមថាអ៊ីរ៉ង់នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតលើបញ្ហានុយក្លេអ៊ែរ

(VOVWORLD) - នាថ្ងៃទី ៥ ខែមីនា សហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា អ៊ីរ៉ង់នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូត បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានដកផែនការប្រកាសសេចក្តីសម្រេចចិត្តថ្កោលទោសទីក្រុងតេអេរ៉ង់នៅឯកិច្ចប្រជុំរបស់ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) ដែលបានធ្វើឡើងនៅថ្ងៃដដែលនៅទីក្រុងវីយែន (ប្រទេសអូទ្រីស )។
សហរដ្ឋអាមេរិកសង្ឃឹមថាអ៊ីរ៉ង់នឹងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតលើបញ្ហានុយក្លេអ៊ែរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price (រូបថត៖ Reuters)

អ្នកនាំពាក្យក្រសួងការបរទេសលោក Ned Price បានបញ្ជាក់ថា សហរដ្ឋ អាមេរិករីករាយសប្បាយ ដែលបណ្តាប្រទេសអឺរ៉ុប មិនបានប្រកាសនូវសេចក្តីសម្រេចចិត្តស្តីពីការថ្កោលទោសទីក្រុង តេអេរ៉ង់ នៅឯកិច្ចប្រជុំនោះ ដោយចាត់ទុកថានេះជាកិច្ចខិតខំប្រឹងប្រែងខាងការទូតមួយ ដែលសហរដ្ឋអាមេរិកសង្ឃឹមថានឹងមានការចូលរួមរបស់ភាគីអ៊ីរ៉ង់ ដោយហេតុនេះ នាំមកនូវភាពរឹងមាំនិងគួរឱ្យទុកចិត្តដែលពាក់ព័ន្ធនឹងបញ្ហានេះ នុយក្លេអ៊ែររបស់ប្រទេសមជ្ឈឹមបូព៌ានេះ។

លោក Ned Price បានបញ្ជាក់យ៉ាងច្បាស់ពី    ទស្សនៈរបស់សហរដ្ឋអាមេរិកក្នុងការត្រៀមខ្លួនជាស្រេចចូលរួម យ៉ាងសកម្មក្នុងកិច្ចពិភាក្សានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ