សហរដ្ឋអាមេរិកសន្យាជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម

(VOVWORLD) -  នៅសិក្ខាសាលា “នាំសហគ្រាសខ្នាតតូចនិងមធ្យមចូលរួមបដិវត្តន៍ឧស្សាហកម្ម៤.០និងសង្វាក់តម្លៃសកល” ដែលរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក - អាស៊ាន (USABC) រៀបចំឡើងនាថ្ងៃទី ២១ ខែវិច្ឆិកា នៅទីក្រុង Hai Phong  ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅវៀតណាម Daniel J.Kritenbrink បានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនអាមេរិកនិងសហគ្រាសធុនតូចនិងមធ្យមនៅវៀតណាម។
សហរដ្ឋអាមេរិកសន្យាជួយឧបត្ថម្ភសហគ្រាសធុនតូចនិងមធ្យមរបស់វៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូតអាមេរិក លោក Daniel J. Kritenbrink និងតំណាងនានាទៅទស្សនារោងចក្រ GE នៅទីក្រុង Hai Phong (រូបថតៈ Zing.vn)

ឯកអគ្គរដ្ឋទូត Daniel J. Kritenbrink បានចាត់ទុកថា មានក្រុមហ៊ុនអាមេរិកនាំមុខ ជាច្រើនបានមានវត្តមាននៅវៀតណាម ដូចជាក្រុមហ៊ុន Microsoft, ក្រុមហ៊ុន Cisco, ក្រុមហ៊ុន FedEx, ក្រុមហ៊ុនកូកាកូឡានិងក្រុមហ៊ុន Visa ដែលបានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ខ្លួននៅក្នុងទីផ្សារវៀតណាម។ ក្រុមហ៊ុនទាំងនេះកំពុងជម្រុញការធ្វើសមា ហរណកម្មរបស់សហគ្រាសខ្នាតតូចនិងមធ្យមឈានមុខគេរបស់វៀត ណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ពោលគឺក្រុមហ៊ុនទាំងអស់នេះ កំពុងជ្លៀតប្រើប្រាស់បច្ចេកវិទ្យាឧស្សាហកម្មបដិវត្តន៍ ៤.០ ដើម្បីជួយដល់អង្គភាពអាជីវកម្មវៀតណាមទទួលបានជោគជ័យ។ ឯកអគ្គរដ្ឋ ទូតអាមេរិកបានសន្យាថា នឹងរួមចំណែកជួយសហគ្រាសធុនតូចនិងមធ្យមវៀត ណាម សមស្របទៅនឹងបរិយាកាសអន្តរជាតិទំនើបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ