សហរដ្ឋអាមេរិកអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខពន្យាបទបញ្ជាហាមឃាត់អាវុធលើអ៊ីរ៉ង់

(VOVWORLD) - នាថ្ងៃទី ១៧ ខែមេសា (តាមម៉ោងសហរដ្ឋ អាមេរិក) រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិព្យាពេលការដាក់បទបញ្ជាហាមឃាត់អាវុធលើអ៊ីរ៉ង់ និងបានសង្កត់ធ្ងន់ថា ការដកទណ្ឌកម្មលើប្រទេសនេះ ទំនងជាបង្កើនអំពើហឹង្សានៅតំបន់មជ្ឈឹមបូព៌ា។
សហរដ្ឋអាមេរិកអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខពន្យាបទបញ្ជាហាមឃាត់អាវុធលើអ៊ីរ៉ង់ - ảnh 1 នាវាមុជទឹកកងទ័ពជើងទឹកអ៊ីរ៉ង់បានចូលរួមក្នុងការហ្វឹកហ្វឺននៅឈូងសមុទ្រអូម៉ង់ (រូបថត៖ AFP / TTXVN)

លោក Pompeo បានបង្ហាញច្បាស់ថា កាលពីឆ្នាំមុន អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងទៅកាន់ប្រទេសជិតខាង ដោយបំផ្លាញនិងចាប់នាវាដឹកជញ្ជូនប្រេង រួមទាំងបញ្ជូនអាវុធសម្រុកចូលតំបន់ជម្លោះ ហើយថែមទាំងបាញ់ទម្លាក់ យន្តហោះស៊ីវិលទៀតផង។ លោករូបនេះបានសង្កត់ធ្ងន់ថា "មិនអាចទុកឲ្យអ៊ីរ៉ង់ទិញអាវុធទំនើបៗ និងផ្ទេរឃ្លាំងអាវុធរបស់ពួកគេទៅឲ្យបុគ្គលដែលខ្វះទំនួលខុសត្រូវឲ្យសោះ"។

សូមគូសបញ្ជាក់ថា ក្រោយរយៈពេល ៥ ឆ្នាំនៃការដាក់ទណ្ឌកម្មនោះ បទបញ្ជាហាមឃាត់អាវុធរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើអ៊ីរ៉ង់ត្រូវបានរំពឹងថានឹងត្រូវដកចេញនៅខែតុលាឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ