ហុងគ្រីនិងអាមេរិកទទួលបានកិច្ចព្រមព្រៀងយោធាជាប្រវត្តិសាស្ត្រ

(VOVWORLD) - នាថ្ងៃទី ១២ ខែសីហា ហុងគ្រីបានយល់ព្រមបញ្ជាទិញមីស៊ីលចំងាយមធ្យមដែលមានតម្លៃ ១ ពាន់លានដុល្លាអាមរិករបស់សហរដ្ឋអាមេរិក។ 

យោងតាមឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅទីក្រុង Budapest បានឲ្យដឹងថា៖ នេះគឺជាការបញ្ជាទិញដែលមានតម្លៃច្រើនបំផុតរបស់ប្រទេសជាសមាជិកអឺរ៉ុប (EU) នេះ។

ហុងគ្រីនិងអាមេរិកទទួលបានកិច្ចព្រមព្រៀងយោធាជាប្រវត្តិសាស្ត្រ - ảnh 1 ទិដ្ឋភាពនៃពិធីចុះហត្ថលេខា (រូបថត៖ MTI)

រដ្ឋមន្ត្រីការពារជាតិហុងគ្រី លោក Tibor Benko បានចុះហត្ថលេខាលើលិខិតចំហមួយដើម្បីបញ្ជាទិញមីស៊ីលចំងាយមធ្យម (AMRAAM) ជាមួយ លោក David Cornstein ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសនេះ។ ក្នុងសេចក្ដីប្រកាសមួយ លោក David Cornstein បានឲ្យដឹងថា ការបញ្ជាទិញប្រព័ន្ធ

មីស៊ីលចម្ងាយមធ្យមមួយពីក្រុមហ៊ុន Raytheon Technologies (សហរដ្ឋអាមេរិក) គឺជា“ សកម្មភាពបញ្ជាទិញផ្នែកការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់បំផុតរបស់ហុងគ្រី ដែលជាសមាជិកនៃអង្កការណាតូ”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ