ហុងគ្រីបានអំពាវនាវឱ្យអ៊ុយក្រែនពិចារណាលើការឈប់បាញ់មុនកាល​​កំណត់​

(VOVWORLD) - ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែង កាលពីថ្ងៃទី ២ ខែកក្កដា នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានឲ្យដឹងថា  ហុងគ្រីបានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសន្តិភាពរបស់អ៊ុយក្រែន ហើយបានស្នើឱ្យប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ពិចារណាលើការជំរុញបទឈប់បាញ់មុនកាលកំណត់ដើម្បីពន្លឿនការចរចាសន្តិភាព។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមបន្ទាប់ពីកិច្ចប្រជុំនៅរដ្ឋធានីគៀវ នាយករដ្ឋមន្ត្រីហុងគ្រីបានប្រកាសពីបំណងចង់កែលម្អទំនាក់ទំនងជាមួយអ៊ុយក្រែន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីយ៉ាងស៊ីជម្រៅ ហើយក៏បានត្រៀមខ្លួនជាស្រេច រួមចំណែកក្នុងដំណើរការទំនើបកម្មខឿនសេដ្ឋកិច្ចរបស់អ៊ុយក្រែន។

ហុងគ្រីបានអំពាវនាវឱ្យអ៊ុយក្រែនពិចារណាលើការឈប់បាញ់មុនកាល​​កំណត់​ - ảnh 1ទាហានអ៊ុយក្រែនចូលរួមក្នុងវគ្គហ្វឹកហ្វឺននៅជាយក្រុងគៀវ។ រូបថត៖ AFP/TTXVN

រីឯខ្លួនវិញ ប្រធានាធិបតីអ៊ុយក្រែនបានឲ្យដឹងថា ការពិភាក្សាជាមួយនាយករដ្ឋមន្ត្រី Orban អាចជាមូលដ្ឋានសម្រាប់កិច្ចព្រមព្រៀងនាពេលអនាគតរវាងប្រទេសទាំងពីរ។ លោក Zelensky បានបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួន អំពីរបៀបបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន ហើយសង្ឃឹមថា នឹងរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទី ២ លើបញ្ហានេះនៅចុងឆ្នាំ២០២៤ បន្ទាប់ពីសន្និសីទលើកដំបូងកាលពីខែមិថុនានៅប្រទេសស្វីស។ ក្នុងឱកាសនេះ លោក Zelensky ក៏បានអំពាវនាវឲ្យអឺរ៉ុបរក្សាជំនួយយោធាដល់អ៊ុយក្រែន។

នាយករដ្ឋមន្ត្រី Viktor Orban បានមកកាន់អ៊ុយក្រែនមួយថ្ងៃបន្ទាប់ពីហុងគ្រីបានចូលកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ជាផ្លូវការ។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅអ៊ុយក្រែនចាប់តាំងជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ