ហុងឌូរ៉ាសមានបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម

(VOVWORLD) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក និងសាធារណរដ្ឋហុងឌុរ៉ាស លោក Nguyen Hoai Duong បានជូនសារតាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជូនចំពោះប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូរ៉ាសលោក Juan Orlando Hernandez Alvarado តាមប្រព័ន្ធវីដេអូ។
ហុងឌូរ៉ាសមានបំណងជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1 ឯកអគ្គរដ្ឋទូត លោក Nguyen Hoai Duong ថ្លែងមតិក្នុងពិធីជូនសារតាំងតាមប្រព័ន្ធវីដេអូ (រូបថត៖ TTXVN)

នាថ្ងៃទី ១៨ ខែកញ្ញានៅទីស្នាក់ការនៃស្ថានទូតហុងឌូរ៉ាស ក្នុងទីក្រុង ម៉ិកស៊ិកូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក និងសាធារណរដ្ឋហុងឌុរ៉ាស លោក Nguyen Hoai Duong បានជូនសារតាំងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជូនចំពោះប្រធានាធិបតីនៃសាធារណរដ្ឋហុងឌូ រ៉ាសលោក Juan Orlando Hernandez Alvarado តាមប្រព័ន្ធវីដេអូ។

ថ្លែងនៅពិធីនេះ ឯកអគ្គរដ្ឋទូតលោក Nguyen Hoai Duong បានសន្យា ធ្វើអស់ពីសមត្ថភាពរបស់ខ្លួន ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានតំបន់នៃក្រសួងការបរទេសទាំងពីរ និងក្រសួងពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ ដើម្បីជំរុញឲ្យបានខ្លាំងក្លាថែមទៀតនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀតណាមនិងហុងឌុយរ៉ាស ជាពិសេសក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

រីឯខ្លួនវិញ លោកប្រធានាធិបតី Juan Orlando Hernandez បានអះអាងថា លោកនឹងបញ្ជាណែនាំឲ្យក្រសួងការបរទេសហុងឌូរ៉ាស ជំរុញថែមទៀតកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងពហុវិស័យជាមួយ វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ