“ហាណូយ ការចងចាំ ១២ ថ្ងៃនិង​យប់ - Dien Bien Phu លើ​អាកាស” - រំលឹកដល់​​វីរភាពរបស់កងទ័ព និងប្រជាជនរដ្ឋធានី

(VOVWORLD) - “ហាណូយ ការចងចាំ ១២ថ្ងៃនិងយប់ - Dien Bien Phu លើអាកាស” ជាប្រធានបទនៃការតាំងពិព័រណ៍ឯកសារ ដែលបានរៀបចំឡើងកាលពី ថ្ងៃទី ៥ ខែធ្នូ នៅទីក្រុងហាណូយ។ នេះគឺជាសកម្មភាពរំលឹកខួបលើកទី ៥០ ជ័យជម្នះ "Dien Bien Phu លើអាកាស" (១២/១៩៧២-១២/២០២២)។
“ហាណូយ ការចងចាំ ១២ ថ្ងៃនិង​យប់ - Dien Bien Phu លើ​អាកាស” - រំលឹកដល់​​វីរភាពរបស់កងទ័ព និងប្រជាជនរដ្ឋធានី - ảnh 1គណៈប្រតិភូទស្សនាការតាំងពិព័រណ៍។ (រូបថត៖ Nguyen Nhung/VOV)

ការតាំងពិព័រណ៍បានឧទ្ទេសនាមនូវឯកសារ រូបភាព និងវត្ថុបុរាណចំនួន ៨៤ ដែលត្រូវបានបែងចែកជា ៣ ផ្នែក រួមមាន៖ “ហាណូយត្រៀមប្រយុទ្ធ” “ហាណូយ - ១២ ថ្ងៃនិងយប់ជាប្រវត្តិសាស្ត្រ” និង “ហាណូយ - លាន់លឺរន្ទឺជារៀងរហូតនូវ បទចម្រៀងជ័យជម្នះ”។ ឯកសារនិងរូបភាពទាំងនេះបានបង្ហាញពីភាពឆ្លាតវៃក្នុងគោលមាគ៌ារបស់បក្ស រដ្ឋាភិបាល និងប្រជាជនហាណូយ; បង្ហាញឡើងវិញនូវរូបភាពកងទ័ពនិងប្រជាជនភាគខាងជើងនិយាយរួម កងទ័ពនិងប្រជាជនហាណូយនិយាយដោយឡែក ដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហាននិងវាយបំបាក់ ការវាយប្រហារជាយុទ្ធសាស្ត្ររបស់កងទ័ពជើងអាកាសអាមេរិក បង្ខំឱ្យអាមេរិកត្រូវប្រកាសបញ្ឈប់ការទម្លាក់គ្រាប់បែកនៅភាគខាងជើង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីស (ថ្ងៃទី ២៧ ខែមករាឆ្នាំ ១៩៧៣) ស្តីពីការបញ្ចប់សង្គ្រាម និងបង្កើតសន្តិភាពឡើងវិញនៅវៀតណាម; ជួយដល់សាធារណជនឱ្យមានទស្សនៈត្រឹមត្រូវនិងគ្រប់ជ្រុងជ្រោយអំពីកម្រិតស្ងើបស្ងែងនៃជ័យជម្នះដ៏ត្រចះត្រចង់នៃយុទ្ធនាការ "Dien Bien Phu លើអាកាស" ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ