ហាណូយដាក់ប្រើប្រាស់សំណង់គមនាគមន៍ធំៗចំនួន៤

(VOVworld) - នាព្រឹកថ្ងៃទី២៦ ធ្នូ នៅរដ្ឋធានីហាណូយរបស់វៀតណាម ក្រសួង
គមនាគមន៍និងដឹកជញ្ជូន បានរៀបចំសន្និសីទកាសែតអំពីផែនការសម្ពោធនិង
ដាក់ប្រើប្រាស់ជាផ្លូវការសំណង់គមនាគមន៍ធំៗចំនួន៤លើភូមិភាគទីក្រុងហា
ណូយ។នោះគឺ ស្ថានីយ៍ T២​ នៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai អគាទទួល
ភ្ញៀវ VIP A នៅព្រលានយន្តហោះ Noi Bai ស្ពាន Nhat Tan និងផ្លូវតភ្ជាប់ស្ពាន
Nhat Tan ជាមួយអាកាសយានដ្ឋាន Noi Bai។លោក Nguyen Hong Truong អនុរដ្ឋ
មន្រ្តីក្រសួងចរាចរណ៍និងដឹកជញ្ជូន បានឲ្យដឹងថា៖

ហាណូយដាក់ប្រើប្រាស់សំណង់គមនាគមន៍ធំៗចំនួន៤ - ảnh 1
ស្ថានីយ៍ T២​ នៃអាកាសយានដ្ឋាន Noi Bai


“ស្ថានីយ៍ T២ គឺជាសំណង់ទំនើបបំផុតក្នុងចំណោមស្ថានីយ៍អាកាសចរណ៍នៅ
វៀតណាម។យើងខ្ញុំប្រើប្រាស់រាល់ឧបករដ៏ជឿនលឿនបំផុត។កម្មាភិបាល
បុគ្គលិកបម្រើទាំងឡាយក្នុងស្ថានីយ៍ សុទ្ធតែត្រូវបានបណ្ដុះបណ្ដាលជាមូលដ្ឋាន
និងមានថ្វីដៃខ្ពស់”។
ទន្ទឹមនឹងការដាក់ឲ្យដំណើរការស្ថានីយ៍ T២ ស្ពាន Nhat Tan និងផ្លូវតភ្ជាប់រវាងស្ពាន
នេះជាមួយព្រលានយន្តហោះ Noi Bai នឹងត្រូវបានសម្ពោធនិងដាក់ប្រើប្រាស់ចាប់
ពីថ្ងៃទី៤ មករា ឆ្នាំ២០១៥។ផ្លូវនេះនឹងកាត់បន្ថយពេលវេលាធ្វើដំណើរពីកណ្ដាល
ទីក្រុងហាណូយដល់ព្រលានយន្តហោះ Noi Bai៕

ប្រតិកម្មទៅវិញ

ផ្សេងៗ