ហាណូយនឹងជ្រើសរើសផលិតផលឧស្សាហកម្មជនបទគំរូ

(VOVWORLD) - ទីក្រុងហាណូយទើបបានចេញផ្សាយនូវផែនការស្តីពីការរៀបចំការអនុវត្តន៍នៃការជ្រើសរើសផលិតផលឧស្សាហកម្មជនបទគំរូសម្រាប់ទីក្រុងហាណូយនាឆ្នាំ ២០២១។

ការជ្រើសរើសនេះគឺមានគោលបំណងស្វែងរកនិងលើកតំកើងដល់ផលិតផលដែលមានគុណភាពខ្ពស់ មានការប្រើប្រាស់ខ្ពស់ មានសក្តានុពលសម្រាប់ការអភិវឌ្ឍផលិតកម្ម ពង្រីកទីផ្សារ ឆ្លើយតបនឹងចំណង់ចំណូលចិត្តរបស់អតិថិជនទាំងក្នុងនិងក្រៅប្រទេស ដើម្បីមានផែនការឧបត្ថម្ភផលិតកម្មនិងជំរុញការធ្វើពាណិជ្ជកម្ម រួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មជនបទរបស់ទីក្រុង ជាពិសេស ជ្រើសរើសផលិតផលជនបទគំរូថ្នាក់ក្រុង ដើម្បីចូលរួមក្នុងការជ្រើសរើសផលិតផលឧស្សាហកម្មតាមជនបទនៅថ្នាក់តំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ