ហាណូយរៀបចំសន្និសិទសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ឆ្នាំ២០១៧នាថ្ងៃទី២៥មិថុនា

(VOVWORLD) -ទីក្រុងហាណូយនឹងរៀបចំសន្និសីទ៖” ហាណូយ ២០១៧-កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍” នាថ្ងៃទី២៥មិថុនាខាងមុខ។
ហាណូយរៀបចំសន្និសិទសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ឆ្នាំ២០១៧នាថ្ងៃទី២៥មិថុនា - ảnh 1ហាណូយរៀបចំសន្និសិទសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍ឆ្នាំ២០១៧នាថ្ងៃទី២៥មិថុនា 

ទីក្រុងហាណូយនឹងរៀបចំសន្និសីទ៖” ហាណូយ ២០១៧-កិច្ចសហប្រតិបត្តិការវិនិយោគនិងអភិវឌ្ឍន៍” នាថ្ងៃទី២៥មិថុនាខាងមុខ។ តាមគំរោងនឹងមានតំណាងជាងមួយពាន់នាក់ ជាថ្នាក់ដឹកនាំរដ្ឋាភិបាល គ្រប់ក្រសួង ស្ថាប័ន អង្គការ និងវិនិយោគិនជាង៦០០នាក់ អាជីវករនៅក្នុងនិងក្រៅប្រទេសអញ្ចើញចូលរួម។ នេះជាឆ្នាំទីពីរ ដែលទីក្រុងហាណូយ រៀបចំព្រឹត្តិការណ៍នេះ តាមនោះបន្តអះអាងថា៖ទីក្រុងហាណូយបាននិងកំពុងឈានទៅមុខក្នុងការអនុវត្តតាមបណ្ជាណែនាំរបស់រដ្ឋាភិបាល ស្ដីអំពីការកសាងបរិយាកាសវិនិយោគ តាមទិសបើកទូលាយតម្លាភាព សមស្របជាមួយដំណើការធ្វើសមាហរណកម្មអន្តរជាតិ សមស្របជាមួយលក្ខណះជាក់ស្ដែងរបស់ទីក្រុង។ នៅសន្និសីទលើកនេះ ទីក្រុងក៏នឹងជូនដំណឹងអំពីលទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចរដ្ឋធានី ក្នុងឆ្នាំ២០១៦ និងត្រីមាសទី២ឆ្នាំ ២០១៧ ឧទ្ទេសនាមអំពីបញ្ជីរាយនាមគំរោងការណ៍វិនិយោគ ដំណាក់កាល ២០១៧-២០២០ …លៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ