ហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១០០ នាក់​

(VOVWORLD) - ព័ត៌មានថ្មីបំផតុដែលអាជ្ញាធរឥណ្ឌាបានចេញផ្សាយកាលពីយប់ថ្ងៃទី ២ ខែកក្កដា (ម៉ោងក្នុងស្រុក) បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន ១១៦ នាក់បានស្លាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាបន្ទាប់ពីធីជួបជុំសាសនាហិណ្ឌូមួយនាថ្ងៃដដែលនោះ នៅជិតទីក្រុង Hathras រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។
ហេតុការណ៍រត់ជាន់គ្នានៅឥណ្ឌា៖ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១០០ នាក់​ - ảnh 1សាច់ញាតិជនរងគ្រោះក្នុងហេតុការណ៍រត់ជាន់គ្នា នៅខាងក្រៅមន្ទីរពេទ្យ Etah ក្នុងរដ្ឋ Uttar Pradesh (ឥណ្ឌា) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ ប្រភព៖ Reuters

អ្នកស្លាប់ភាគច្រើនគឺជាស្ត្រី។ ក្រៅពីចំនួនអ្នកស្លាប់ មនុស្សជាច្រើននាក់ទៀតក៏រងរបួស ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ព័ត៌មានបឋម បានឲ្យដឹងថា មូលហេតុនៃការរត់ជាន់គ្នានេះ គឺដោយសារតែខ្យល់ព្យុះធូលីយ៉ាងខ្លាំង បណ្តាលឱ្យហ្វូងមនុស្សមានការភ័យស្លន់ស្លោ ។

ថ្លែងបន្ទាប់ពីឧបទ្ទវហេតុនេះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានប្រកាសផ្តល់សំណងចំនួន ២៤០០ ដុល្លារអាមេរិកសម្រាប់សាច់ញាតិរបស់អ្នកដែលបានស្លាប់ និង ៦០០ ដុល្លារអាមេរិកសម្រាប់អ្នករងរបួស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ