ហានិភ័យនៃសង្គ្រាមនៅលីប៊ីកាន់តែកើនឡើង

(VOVWORLD) - ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមិនប្រញាប់ប្រញាល់ធ្វើសកម្មភាពឲ្យទាន់ពេលវេលានោះ ហានិភ័យនៃសង្គ្រាមនៅលីប៊ីនឹងបន្តកើនឡើងនៅពេលដែលប្រទេសខាងក្រៅបង្កើនការគាំទ្ររបស់ពួកគេលើក្រុមចូលរួមប្រយុទ្ធផងដែរ។
ហានិភ័យនៃសង្គ្រាមនៅលីប៊ីកាន់តែកើនឡើង - ảnh 1 ទាហាននៃរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅលីប៊ី (រូបថត៖ THX/TTXVN)

ថ្លែងមតិនាថ្ងៃទី ៤ ខែកញ្ញា បេសកជនពិសេសនៃអង្គការសហប្រជាជាតិប្រចាំនៅលីប៊ី លោក Ghassan Salame បានលើកច្បាស់ថាប្រជាជនលីប៊ីភាគច្រើនមានអារម្មណ៍ថាកំពុងត្រូវបានសហគមន៍អន្តរជាតិបោះបង់ចោលនិងត្រូវបានគេឆ្លៀតយកផលប្រយោជន៍របស់ខ្លួនផងដែរ។ លោកក៏បានព្រមានពី       សេណារីយ៉ូអាក្រក់ពីរ ប្រសិនបើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងសហគមន៍អន្តរជាតិមិនធ្វើអន្តរាគមន៍ឲ្យបានឆាប់ៗ ដើម្បីបញ្ចប់សង្គ្រាមនៅលីប៊ី ។ទីមួយគឺ សង្គ្រាមនៅប្រទេសអាហ្រ្វិកខាងជើងនេះនឹងអូសបន្លាយរយៈពេល យូរង្វែង ហើយទី ២ គឺសង្គ្រាមនេះនឹងកាន់តែខ្លាំងឡើងដែលរុញច្រានឱ្យតំបន់ទាំងមូលធ្លាក់ចូលក្នុងភាពវឹកវរ ខណៈដែលបរទេសកាន់តែបង្កើនការគាំទ្រដល់ក្រុមដែលចូលរួមប្រយុទ្ធផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ