ហូល្លង់ធ្លាប់ព្រមានប៊ែលហ្សិកអំពីជនសង្ស័យនៃការវាយប្រហារភេរវកម្មនៅព្រុចសែល

ហូល្លង់ធ្លាប់ព្រមានប៊ែលហ្សិកអំពីជនសង្ស័យនៃការវាយប្រហារភេរវកម្មនៅព្រុចសែល - ảnh 1
Ibrahim El Bakraoui (ខាងស្ដាំ)និងប្អូនប្រុស Khalid El Bakraoui (រូបថត៖AFP)

(VOVworld) - នាថ្ងៃទី២៩ មិនា មជ្ឈដ្ឋានមន្ត្រីហូល្លង់បានឲ្យដឹងថា ៥ថ្ងៃមុននឹងពេល
កើតមានឡើងការវាយប្រហារភេរវកម្មដ៏បង្ហូរឈាមនៅរាជធានីព្រុចសែលរបស់
ប៊ែលហ្សិក ប្រទេសនេះបានជូនដំណឹងសំរាប់ភាគីប៊ែលហ្សិកនូវព័ត៌មានស្ដីអំពី
សំណុំឯកសារឧក្រិដ្ឋជនក្នុង ការវាយប្រហារអត្តឃាតដោយគ្រាប់បែក២រូបនោះគឺ
បងប្អូនគ្រួសារ El Bakraoui។ថ្លែងមតិចំពោះមុខរដ្ឋសភាហូល្លង់ រដ្ឋមន្រ្តីក្រសួងយុត្តិ
ធម៌ហូល្លង់លោក Ard van der Steur បានឲ្យដឹងថា ប៉ូលីស ហូល្លង់ទទួលបានរបាយ
ការណ៍មួយពីស្ថាប័ន FBI របស់អាមេរិកនាថ្ងៃទី១៦ មិនា ដែលក្នុងនោះជូនដំណឹង
អំពីសំណុំឯកសារឧក្រិដ្ឋជនឈ្មោះIbrahim El Bakraoui និងប្អូនប្រុសឈ្មោះ Khalid
 El Bakraoui។ហើយនាថ្ងៃទី១៧ មិនា ព័ត៌មាននេះត្រូវបានផ្គត់ផ្គង់សំរាប់ជូន
ប៉ូលីសប៊ែលហ្សិក។
ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារភេរវកម្មនៅប៊ែលហ្សិកកាលពីថ្ងៃទី២២ មិនា
កន្លងទៅបានកើនឡើងរហូតដល់ទៅ៣២នាក់ ហើយនាបច្ចុប្បន្ននៅមាន
មនុស្ស៩៤ នាក់ទៀតដែលត្រូវព្យាបាលក្នុងមន្ទីរពេទ្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ