ហ្វីជីវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈ​របស់វៀតណាមនៅអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជានៅ​លើ​ពិភពលោក

(VOVWORLD) - នាថ្ងៃទី ៣០ ឧសភា នៅរដ្ឋធានី Suva ប្រទេសកោះហ្វីជី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅនូវែលសេឡង់ និងទទួលបន្ទុកប្រទេសកោះចំនួន៣នៅប៉ាស៊ីហ្វិកខាងត្បូងលោក Nguyen Van Trung បានប្រគល់សារតាំងរបស់ប្រធានរដ្ឋ លោក Vo Van Thuong ជូនចំពោះប្រធានាធិបតីហ្វីជី លោក Ratu Williame Maivalili Katonivere។
ហ្វីជីវាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈ​របស់វៀតណាមនៅអាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជានៅ​លើ​ពិភពលោក - ảnh 1ឯកអគ្គរដ្ឋទូត Nguyen Van Trung ប្រគល់សារតាំងជូនដល់ប្រធានាធិបតីហ្វីជី លោក Ratu Williame Maivalili Katonivere។ រូបថត៖ TTXVN 

ក្នុងពិធីទទួលជួបឯកអគ្គរដ្ឋទូត Nguyen Van Trung ប្រធានាធិបតីហ្វីជី លោក Ratu Williame Maivalili Katonivere បានវាយតំលៃខ្ពស់ចំពោះតួនាទី ឋានៈ និងកិត្យានុភាពរបស់វៀតណាមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏ដូចជានៅលើពិភពលោក ហើយលោកបានបង្ហាញសុឆន្ទៈសម្របសម្រួល និងគាំទ្រគំនិតផ្តួចផ្តើមរបស់វៀត ណាមនៅក្នុងវេទិកាពហុភាគីអន្តរជាតិនិងតំបន់។ លោក Katonivere មានបំណងចង់សហប្រតិបត្តិការ និងសិក្សារៀនសូត្រពីបទពិសោធន៍ក្នុងវិស័យដែលវៀតណាមមានប្រៀបខ្លាំង ជាពិសេសលើវិស័យកសិកម្ម។

រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Nguyen Van Trung បានឲ្យដឹងថា លោកនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សា និងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រជាជនទាំងពីរ ពង្រីកជាអតិបរមានូវសក្តានុពល និងឱកាសសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យដែលភាគីទាំងពីមានប្រៀបខ្លាំងនិងមានផលប្រយោជន៍ ទៅវិញទៅមក។ ឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា ភាគីទាំងពីរនឹងឆាប់មានឯកសារគតិយុត្តិ បង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ និងការធ្វើរដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ