ហ្វីលីពីនចាប់ជនសង្ស័យដែលចាប់ពង្រត់សមាជិកនាវិកវៀតណាម

(VOVWORLD) -កងកម្លាំង ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់នៃក្រុមឧទ្ទាមឥស្លាម Abu Sayyaf ដែលទាក់ទិននឹងករណីចាប់ពង្រត់នាវិកវៀតណាម។ មេដឹកនាំកងកម្លាំង ប៉ូលីសខេត្តកោះ  Basilan ចំណុះ Mindanao  Nixon Muksan
ហ្វីលីពីនចាប់ជនសង្ស័យដែលចាប់ពង្រត់សមាជិកនាវិកវៀតណាម - ảnh 1ហ្វីលីពីនចាប់ជនសង្ស័យដែលចាប់ពង្រត់សមាជិកនាវិកវៀតណាម (internet) 

កងកម្លាំង ប៉ូលីសហ្វីលីពីនបានចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់នៃក្រុមឧទ្ទាមឥស្លាម Abu Sayyaf ដែលទាក់ទិននឹងករណីចាប់ពង្រត់នាវិកវៀតណាម។ មេដឹកនាំកងកម្លាំង ប៉ូលីសខេត្តកោះ  Basilan ចំណុះ Mindanao  Nixon Muksan បានឲ្យដឹងថាជនសង្ស័យទាំងនេះត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់នាយប់ថ្ងៃទី ១៧ កក្ដដា នៅ ទីក្រុង Lamitan។ តាមការស៊ើបអង្កេត ជនសង្ស័យទាំង ៤ នាក់នេះបានចូលរួមក្នុងករណីប្លន់នាវាដឹកទំនិញនាថ្ងៃទី១១ វិច្ចិកា ឆ្នាំ ២០១៦ និងចាប់ពង្រត់សមាជិកនាវិកវៀតណាមចំនួន ៦ នាក់។

នាថ្ងៃទី ២២ មិថុនា កន្លងទៅ ពលរដ្ឋវៀតណាមលោក Hoang Vu ជាសមាជិកនាវិកក្នុងនាវា Royal ដែលត្រូវចាប់ពង្រត់នាខែ វិច្ឆិកា ឆ្នាំ ២០១៦ ត្រូវបានដោះលែងឲ្យវិលត្រឡប់មកវៀតណាមវិញ។ ខណៈដែលពលរដ្ឋវៀតណាមពីរនាក់ទៀតត្រូវក្រុមភេរវកម្ម Abu Sayyaf បានសម្លាប់កាលពីថ្ងៃទី ៥ កក្ដដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ