ហ្វីលីពីនទទួលឋានៈជាប្រធានប្ដូរវេនអាស៊ាន

ហ្វីលីពីនទទួលឋានៈជាប្រធានប្ដូរវេនអាស៊ាន - ảnh 1
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (ខាងឆ្វេង) នៅពិធីទទួលឋានៈជាប្រធានប្ដូរវេនអាស៊ាន (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៥ មករា ហ្វីលីពីនបានរៀបចំពិធីទទួលឋានៈជាប្រធាន
ប្ដូរវេនអាស៊ានឆ្នាំ២០១៧នៅទីក្រុង Davao ក្រោមអធិបតីភាពរបស់ប្រធានាធិបតី
លោក Rodrigo Duterte។អញ្ជើញថ្លែងមតិនៅទីនេះ លោក Duterte អះអាងថា អាស៊ាន
នឹងទទួលបានគោលដៅនានារបស់ប្លុកតាមរយៈកិច្ចសហប្រតិបតិ្តការនិងការស្រុះ
ចិត្តគំនិត។លោករូបនេះក៏បានឲ្យដឹងថែមទៀតថា រាល់អាទិភាពក្នុង អាណត្តិ
ប្រធានាធិបតីរបស់ខ្លួនរួមមានបញ្ហាសន្តិភាពនិងស្ថិរភាពនៅតំបន់ ក៏ដូចជាកិច្ច
សហប្រតិបត្តិការនិងសន្តិសុខនាវាចរណ៍ ក្នុងកាលៈទេសៈដែលជំលោះអធិបតេយ្យ
ភាពនៅសមុទ្រខាងកើតកំពុងកើនឡើង។ក្នុងឆ្នាំ២០១៧ ហ្វីលីពីននឹងធ្វើជាអធិបតី
សន្និសីទចំនួន១០០របស់អាស៊ាន ក្នុង នោះមានសន្និសីទកំពូលចំនួន២នាខែមេសា
និងខែវិច្ឆិកា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ