ហ្វីលីពីនព្រមានចិន ដែលបង្កភាពតានតឹងនៅសមុទ្រខាងកើត

(VOVWORLD) - រដ្ឋមន្ត្រីការបរទេស លោក Delfin Lorenzana បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនៅសមុទ្រខាងកើតគឺជាសកម្មភាពគួរឲ្យព្រួបារម្ភ ហើយហ្វីលីពីនកំពុងធ្វើការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន
ហ្វីលីពីនព្រមានចិន ដែលបង្កភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1 រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី ១៧ នៅប្រទេសសិង្ហបុរី (រូបថត៖ AFP / TTXVN)

រដ្ឋមន្រ្តីក្រសួងការពារជាតិ ហ្វីលីពីន លោក Delfin Lorenzana បានព្រមានថាការធ្វើសមយុទ្ធរបស់ចិននៅសមុទ្រខាងកើតអាចបង្កភាពតានតឹងក្នុងតំបន់ ហើយ ប៉ះពាល់ដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំងនិងប្រទេសជិតខាង។

នាថ្ងៃទី ២ ខែកក្កដា ក្នុងវេទិកាសន្តិសុខនៅរដ្ឋធានីម៉ានីលរបស់ហ្វីលីពីន រដ្ឋមន្ត្រីការបរទេស លោក Delfin Lorenzana បានសង្កត់ធ្ងន់ថា ការធ្វើសមយុទ្ធនៅសមុទ្រខាងកើតគឺជាសកម្មភាពគួរឲ្យព្រួបារម្ភ ហើយហ្វីលីពីនកំពុងធ្វើការឃ្លាំមើលយ៉ាងប្រុងប្រយ័ត្នផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ