ហេសបូឡា បាញ់គ្រាប់រ៉ុក្កែត ឆ្ពោះទៅភាគខាងជើងអ៊ីស្រាអែល

(VOVWORLD) - នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២០ ខែមិថុនា  កងកម្លាំងហេសបូឡា (Hezbollah) នៅក្នុងប្រទេសលីបង់បានប្រកាស ថាខ្លួនបានបាញ់រ៉ុក្កែតជាបន្តបន្ទាប់ ទៅកាន់តំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកពីមុនដែលអ៊ីស្រាអែលបានធ្វើឡើងសំដៅទៅលើភូមិ Deir Kifa នៅភាគខាងជើងនៃប្រទេសលីបង់បណ្តាលឲ្យសមាជិកក្រុមហេសបូឡាម្នាក់ត្រូវស្លាប់។

ទន្ទឹមនឹងនោះ សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពអ៊ីស្រាអែលនៅថ្ងៃដដែលនោះបាននិយាយថា ទាហានរបស់ខ្លួននៅតែបន្តប្រតិបត្តិការយោធានៅក្នុងតំបន់ភាគខាងត្បូងនៃទីក្រុង Rafah និងតំបន់កណ្តាលរបស់ហ្គាហ្សា។ សេចក្តីប្រកាសក៏បានឲ្យដឹងថា  Ahmed Al-Sawarka មេបញ្ជាការចលនាអ៊ីស្លាមហ៉ាមាស ត្រូវស្លាប់នៅក្នុងការទម្លាក់គ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល នៅទីក្រុង Beit Hanoun ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។

ការបាញ់ផ្លោងរវាងកងកម្លាំង Hezbollah របស់លីបង់ និងអ៊ីស្រាអែលបានកើនឡើងក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ ចាប់តាំងពីជម្លោះហាម៉ាស-អ៊ីស្រាអែល បានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក ក្រុមហេសបូឡាហ៍បានធ្វើការវាយប្រហារជាច្រើនលើមូលដ្ឋានអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។ ជាការឆ្លើយតប កងទ័ពអ៊ីស្រាអែលក៏បានធ្វើការវាយប្រហារតាមអាកាសជាច្រើនគ្រាប់យ៉ាងចូលទៅក្នុងទឹកដីលីបង់ ដោយសំដៅទៅលើទីតាំងរបស់ក្រុមហេសបូឡា។ មេដឹកនាំនៃចលនា Hezbollah នៅក្នុងប្រទេសលីបង់ លោក Hassan Nasrallah បានព្រមានកាលពីថ្ងៃទី ១៩ ខែមិថុនាថាលោក នឹងធ្វើសង្រ្គាម "គ្មានដែនកំណត់" ប្រសិនបើអ៊ីស្រាអែលបង្កើនប្រតិបត្តិការយោធាដែលផ្តោតលើកងកម្លាំងនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ