ហូឡង់លៃទុកការគាំទ្រសំរាប់វៀតណាមជាច្រើនថែមទៀត។

                     

ហូឡង់លៃទុកការគាំទ្រសំរាប់វៀតណាមជាច្រើនថែមទៀត។ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក TruongTan Sang  បានទទួល ជួបសន្ទនា
ជាមួយឯកអគ្គរដ្ឋទូតហូឡង់ Joop Scheffer (រូបថត អិនធឺណែត)។

Vovworld-នារសៀលថ្ងៃទី១០កក្ក​ដាប្រធានរដ្ឋវៀតណាមលោក Truong
Tan Sang  បានទទួល ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតហូឡង់ Joop Scheffer ដែលមកសំដែងការគួរសមក្នុងឱកាសបញ្ចាប់បេសកកម្មនៅវៀតណាម។
នៅទីនេះ មលោក Truong Tan Sang  បានអះអាងថា៖វៀតណាមផ្តោតសំខាន់
លើកិច្ចសហប្រតិបត្តិការជាមួយហូឡង់។លោកមានបំណងថា៖ហូឡង់គាំទ
អ្រនិងឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាង
វៀតណាមជាមួយសហភាពអឺរ៉ុប(EU)។រីឯខ្លួនឯងវិញឯកអគ្គរដ្ឋទូត Joop
Scheffer​បានសំដែងចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះការអភិវឌ្ឍន៍
របស់វៀតណាមនាពេលកន្លងមក។លោកអះអាង​ថា៖វៀតណាមជាដៃគូសំខាន់
របស់ហូឡង់។ដោយ​ហេតុនេះហូឡង់បន្តផ្តល់ជំនួយODA និងឧប​ត្ថម្ភលើច្រើន
​វិស័យ​ផ្សេងទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ