ឡូត៍វ៉ាក់សាំងកូវីដ ១៩ ជិត ១២០ ពាន់ដូស បានមកដល់អាកាសយានដ្ឋាន Tan Son Nhat

(VOVWORLD) - ឡូត៍វ៉ាក់សាំងនេះ រួមមាន ១១៧.៦០០ ដូស ស្ថិតក្នុងការបញ្ជាទិញ ជាង ២០០.០០០ ដូស ក្រសួងសុខាភិបាលផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលលើកដំបូង។

ឡូត៍វ៉ាក់សាំងកូវីដ ១៩ ជិត ១២០ ពាន់ដូស បានមកដល់អាកាសយានដ្ឋាន Tan Son Nhat  - ảnh 1អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong  (កាន់ទង់ជាតិវៀតណាម), តំណាងស្ថានកុងស៊ុលអង់គ្លេសប្រចាំទីក្រុងទីក្រុងហូជីមិញ (កាន់ទង់ជាតិអង់គ្លេស) និងតំណាងក្រុមហ៊ុននាំចូលនៅព្រលានយន្តហោះ ដើម្បីទទួលឡូត៍វ៉ាក់សាំង (រូបថត៖ tuoitre.vn)

នារសៀលថ្ងៃទី ២៤ ខែកុម្ភៈនេះ ឡូត៍វ៉ាក់សាំងការពារជំងឺកូវីដ - ១៩ ដំបូងបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat។ ឡូត៍វ៉ាក់សាំងនេះ រួមមាន ១១៧.៦០០ ដូស ស្ថិតក្នុងការបញ្ជាទិញ ជាង ២០០.០០០ ដូស ក្រសួងសុខាភិបាលផ្តល់លិខិតអនុញ្ញាតឲ្យនាំចូលលើកដំបូង។

ឡូត៍វ៉ាក់សាំងត្រូវបានសម្ព័ន្ធក្រុមហ៊ុនឱសថ AstraZeneca សហការជាមួយសាកលវិទ្យាល័យ Oxford (ចក្រភពអង់គ្លេស) ស្រាវជ្រាវនិងផលិតកម្ម។ អង្គភាពដែលត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឱ្យនាំចូលវ៉ាក់សាំង គឺប្រព័ន្ធមជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការរោគសម្រាប់កុមារនិងមនុស្សពេញវ័យ (VNVC)។

អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Truong Quoc Cuong បានឲ្យដឹងថា ឡូត៍វ៉ាក់សាំងដំបូងត្រូវបាននាំចូលយ៉ាងបន្ទាន់សម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៅវៀតណាម។ ទោះបីជាប្រទេសជាតិទាំងមូលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីគ្រប់គ្រងជំងឺរាតត្បាតក៏ដោយ ប៉ុន្តែដើម្បីសម្រេចបានគោលដៅពីរទន្ទឹមគ្នា នៃការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងការអភិវឌ្ឍសេដ្ឋកិច្ច ពិតជាចាំបាច់ក្នុងការចាក់វ៉ាក់សាំងការពារជូនប្រជាជនប្រឆាំងនឹងកូវីដ ១៩ ដើម្បីបង្កើតភាពស៊ាំក្នុងសហគមន៍។

ឡូត៍វ៉ាក់សាំងកូវីដ ១៩ ជិត ១២០ ពាន់ដូស បានមកដល់អាកាសយានដ្ឋាន Tan Son Nhat  - ảnh 2ការសម្លាប់មេរោគលើធុងវ៉ាក់សាំង (រូបថត៖ tuoitre.vn)

សូមគូសបញ្ជាក់ថា VNVC ទើបបានបញ្ជាទិញវ៉ាក់សាំងកូវីដ ១៩ របស់ AstraZeneca ចំនួន ៣០ លានដូស។ ចំនួនវ៉ាកសាំងនេះត្រូវបានបញ្ចូនមកវៀតណាមច្រើនលើក ហើយឡូត៍ដំបូងនឹងបានដាក់ចូលប្រព័ន្ធផ្ទុកត្រជាក់ពិសេស របស់ VNVC និង AstraZeneca ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ