ឡាវត្រៀម​ខ្លួន​សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤

(VOVWORLD) - អាជ្ញាធរនិងក្រសួង សាខាពាក់ព័ន្ធរបស់ប្រទេសឡាវ កាលថ្ងៃទី ១០ ខែសីហា បានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់អំពីការងារត្រៀមរៀបចំសម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤។
ឡាវត្រៀម​ខ្លួន​សម្រាប់តួនាទីជាប្រធានអាស៊ានឆ្នាំ២០២៤ - ảnh 1នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone ថ្លែងសុន្ទរកថាបញ្ចប់កិច្ចប្រជុំ។ រូបថត៖ KPL

ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី Sonexay Siphandone  ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់បានពិនិត្យការត្រៀមរៀបចំទាំងអស់ ចាប់ពីការរៀបចំរបៀបវារៈ កន្លែងស្នាក់នៅ រហូតដល់ការដឹកជញ្ជូនសម្រាប់មេដឹកនាំប្រទេសសមាជិកអាស៊ាននិងដៃគូសន្ទនាក៏ដូចជាគណៈប្រតិភូអមដំណើរក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងសន្និសីទពាក់ព័ន្ធដែលគ្រោងនឹងប្រព្រឹត្តិទៅក្នុងប្រទេសឡាវនៅឆ្នាំក្រោយ។

ប្រទេសឡាវនឹងចូលកាន់តំណែងជាប្រធានអាស៊ានពីប្រទេសឥណ្ឌូណេស៊ីក្នុងពិធីផ្លូវការមួយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៧ខែកញ្ញា នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។ នេះជាលើកទី៣ហើយ ដែលឡាវបានធ្វើជាប្រធានអាស៊ាន បន្ទាប់ពីឆ្នាំ២០០៤ និងឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ