ឡាវប្រកាសរៀបចំការកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong

(VOVWORLD) - នារសៀលថ្ងៃទី ២២ កក្កដា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីឡាវបានចេញសេចក្ដី ប្រកាសអំពីការរៀបចំពិធីកាន់ទុក្ខថ្នាក់ជាតិចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ដើម្បីរំលឹកវិញ្ញាណក្ខ័ន្ធអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong។ 
សេចក្តីប្រកាសបានបញ្ជាក់យ៉ាងច្បាស់ថា៖ អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានរួមចំណែកយ៉ាងធំធេង មានតម្លៃ និងសំខាន់ក្នុងការពង្រឹង និងពូន ជ្រុំទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរឡាវ-វៀតណាម និងវៀត ណាម-ឡាវ។ នៅចំពោះមុខការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បក្ស រដ្ឋ និងប្រជាជនបណ្ដាឡាវបានបាត់បង់មិត្តដ៏ជិតស្និតបំផុតមួយរូប។ បក្សនិងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានសម្រេចរៀបចំពិធីកាន់ទុក្ខជាតិរំលឹកវិញ្ញាណក្ខ័ន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៤។ គណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវដឹកនាំដោយអគ្គលេខាគណៈកម្មាធិការ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវ លោក Thongloun Sisulith នឹងចូលរួមពិធីបុណ្យសពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នៅទីក្រុង ហាណូយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ