អ. ស.ប សំដែងនូវការព្រួយបារម្ភអំពីភាពតានតឹងនៅ Idlib ប្រទេសស៊ីរី

(VOVWORLD) - នាថ្ងៃទី ១៨ ខែមិថុនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានសំដែងនូវការព្រួយបារម្ភអំពីការកើនឡើងជម្លោះនៅខេត្ត Idlib ប្រទេសស៊ីរី។
អ. ស.ប សំដែងនូវការព្រួយបារម្ភអំពីភាពតានតឹងនៅ Idlib ប្រទេសស៊ីរី - ảnh 1  អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres 

ថ្លែងទៅកាន់មជ្ឈដ្ឋានអ្នកសារព័ត៌មាននៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅទីក្រុងញូវយ៉ក លោក Antonio Guterres បានសង្កត់ធ្ងន់ថា ស្ថានភាពគ្រោះថ្នាក់បំផុតនៅ Idlib គឺមានកត្តាជាច្រើនបានចូលរួម ហើយលោកបន្តថាជនស៊ីវិលនឹងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពុំខានឡើយ។ ហេតុដូច្នះ    ភាគីនានាចាំបាច់គោរពតាមច្បាប់មនុស្សធម៌ និងសិទ្ធិមនុសអន្តរជាតិ សម្បីតែនៅពេលដែលមានការទាក់ទងទៅនឹងការប្រយុទ្ធនឹងភេរវកម្ម។ ទន្ទឹមនឹងនេះដែរលោក Antonio Guterres បានស្នើថារុស្ស៊ីនិងទួរគីបន្តបង្កើនឥទ្ធិពលរបស់ខ្លួនដើម្បីជួយរក្សាស្ថិរភាពភ្លាមៗ។ លើសពីនេះទៀត លោក Guterres បានអះអាងសាជាថ្មីម្តងទៀតអំពីគោលជំហររបស់លោកក្នុងការស្វែងរកដំណោះស្រាយនយោបាយចំពោះជម្លោះនៅក្នុងប្រទេសស៊ីរីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ