អុកវៀតណាមទទួលបានជ័យជំនះនៅក្នុងពានរង្វាន់អាស៊ីអាគ្នេយ៍

(VOVWORLD) -ពានរង្វាន់ឆ្នាំនេះ នឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ១៨ ខែមិថុនា ទាក់ទាញការចូលរួមរបស់គីឡាករអុកចំនួន ៤៣១ នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់។
អុកវៀតណាមទទួលបានជ័យជំនះនៅក្នុងពានរង្វាន់អាស៊ីអាគ្នេយ៍ - ảnh 1 អុកវៀតណាមទទួលបានជ័យជំនះនៅក្នុងពានរង្វាន់អាស៊ីអាគ្នេយ៍

ចូលរួមក្នុងពានរង្វាន់ជើងឯកលេងអុកថ្នាក់អាស៊ីអាគ្នេយ៍ ដែលកំពុងប្រព្រឹត្តិទៅនៅប្រទេសមីយ៉ាន់ម៉ានោះ ក្រុមជម្រើសជាតិវៀតណាម មានសមាជិកចំនួន ១៤០ នាក់ បានប្រកួតលើវិញ្ញាសាលេងអុកស្តង់ការ ប្រកបដោយជោគជ័យ។ បណ្ដាកីឡាករអុករបស់វៀតណាម ដូចជា Nguyen Le Cam Hien (U12), Nguyen Thien Ngan (U14), Bach Ngoc Thuy Duong (U16) និង Hoang Minh Hieu (U12), Nguyen Anh Khoi (U20) បានឈ្នះមេដាយមាសចំនួន ១២ គ្រឿង លើវិញ្ញាសាផ្នែកបរុស និងនារីចំនួន ១៥។

ពានរង្វាន់ឆ្នាំនេះ នឹងប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ១៨ ខែមិថុនា ទាក់ទាញការចូលរួមរបស់គីឡាករអុកចំនួន ៤៣១ នាក់ មកពីបណ្ដាប្រទេសក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ