អាកាសយានដ្ឋានអន្តរជាតិ Van Don (Quang Ninh) អនុញ្ញាតឱ្យជនបរទេសចូលនិងចេញដោយ​ទិដ្ឋាការអេឡិចត្រូនិក

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Pham Binh Minh ទើបបានចុះហត្ថលេខានិងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តបន្ថែមលើបញ្ជីច្រកទ្វារអន្តរជាតិ ដែលអនុញ្ញាតឱ្យជនបរទេសចូលនិងចេញដោយទិដ្ឋាការអេឡិចត្រូនិក។
អាកាសយានដ្ឋានអន្តរជាតិ Van Don (Quang Ninh) អនុញ្ញាតឱ្យជនបរទេសចូលនិងចេញដោយ​ទិដ្ឋាការអេឡិចត្រូនិក - ảnh 1ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Van Don អនុញ្ញាតឱ្យជនបរទេសចូល និងចេញដោយទិដ្ឋាការអេឡិចត្រូនិក  (រូបថត៖ baochinhphu.vn)

រដ្ឋាភិបាលបានសម្រេច បំពេញបន្ថែមច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Van Don ទៅក្នុងបញ្ជីច្រកទ្វារព្រំដែនអន្តរជាតិផ្លូវអាកាស ដែលអនុញ្ញាតឱ្យជនបរទេសចូល និងចេញដោយទិដ្ឋាការអេឡិចត្រូនិក។

យោងតាមសេចក្តីសម្រេចចិត្ត មានច្រកទ្វារអាកាសយានដ្ឋានចំនួន ៨ ដែលអនុញ្ញាតឱ្យជនបរទេសចូល និងចេញដោយទិដ្ឋាការអេឡិចត្រូនិក រួមមាន៖ ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Noi Bai; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Cam Ranh; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Da Nang; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Cat Bi; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Can Tho; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Phu Quoc; ច្រកទ្វារព្រំដែនអាកាសយានដ្ឋានអន្តរជាតិ Phu Bai៕


ប្រតិកម្មទៅវិញ

ផ្សេងៗ