អគ្គនាយិការក្រុមហ៊ុនទឹកដោះគោVinamilkត្រូវបានលើកដំកើងនៅអាស៊ី

អគ្គនាយិការក្រុមហ៊ុនទឹកដោះគោVinamilkត្រូវបានលើកដំកើងនៅអាស៊ី - ảnh 1
អគ្គនាយិការក្រុមហ៊ុនទឹកដោះគោ លោកស្រី Mai Kieu Lien
(រូបថតៈ Internet)

(VOV)-លោកស្រី Mai Kieu Lien ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយិការ
ក្រុមហ៊ុនភាគហ៊ុនទឹកដោះគោវៀតណាម (Vinamilk)ទើបនឹងបានបញ្ចូលក្នុងបញ្ជី ឈ្មោះនៃបណ្តានាយកក្រុមហ៊ុនល្អបំផុតនៅអាស៊ីដែលជ្រើសរើសដោយទស្សនា វដីគ្រប់គ្រងអង្គភាពអាជីវកម្មអាស៊ី។ លោកស្រី Mai Kieu Lien ជាតំណាងវៀត
ណាម តែ១គត់មានឈ្មោះក្នុងបញ្ជីឈ្មោះនេះ។ រួមជាមួយ តំណាងវៀតណាម បណ្តាថ្នាក់ដឹកនាំអង្គភាពអាជីវកម្ម មានឈ្មោះក្នុងបញ្ជី ឈ្មោះលើកដំកើងលើក
នេះ មកពីចិន តៃវ៉ាន់ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង។ល។ ត្រូវបានវាយតម្លៃថា បាន នាំអង្គភាពអាជីវកម្មរបស់ខ្លួនរួចផុតពីភាពលំបាក ក្នុងស្ថានភាពសេដ្ឋកិច្ចសកល កំពុងប្រឈមមុខនិងការសាកល្បងជាច្រើន។ ពិធីប្រគល់រង្វាន់នេះ នឹងបានរៀប
ចំនៅហុងកុង(ចិន)នាថ្ងៃទី ២០ មិថុនាខាង មុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ