អគ្គនាយកអង្គការសហប្រជាជាតិអំពាវនាវដល់បណ្ដាប្រទេស​មហាអំណាច​នៅលើពិភព​លោក សហប្រតិបត្តិការ​ប្រឆាំង​នឹងបម្រែ​បម្រួល​អាកាសធាតុ

(VOVWORLD) - បណ្ដាប្រទេសមហាអំណាចនៅលើពិភពលោកចាំបាច់ត្រូវ សហប្រតិបត្តិការជាមួយគ្នា ក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច ដើម្បីអនាគតបៃតង ហើយបើមិនធ្វើដូច្នេះទេ មនុស្សជាតិនឹង “វិនាសសាបសូន្យ”។ នេះបើយោងតាមការព្រមានរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃទី ៨ ខែកញ្ញា។
អគ្គនាយកអង្គការសហប្រជាជាតិអំពាវនាវដល់បណ្ដាប្រទេស​មហាអំណាច​នៅលើពិភព​លោក សហប្រតិបត្តិការ​ប្រឆាំង​នឹងបម្រែ​បម្រួល​អាកាសធាតុ - ảnh 1 អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres (រូបថត៖ TTXVN)

លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ការដែលពិភពលោកមិនទាន់ទប់ស្កាត់បានជំងឺរាតត្បាតកូវីដ ១៩ បានសរឲ្យឃើញថា សហគមន៍អន្តរជាតិមិនទាន់បានសហការគ្នាឲ្យគ្រប់គ្រាន់នៅឡើយ។ ដូច្នេះ ប្រទេសនានាចាំបាច់ត្រូវសហការគ្នា ដើម្បីដោះស្រាយការគំរាមកំហែងពីអាកាសធាតុ។ លោក Antonio Guterres បានចាត់ទុកថា ការគំរាមកំហែងនៃបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាធ្ងន់ធ្ងរជាងជំងឺរាតត្បាតទៅទៀត ព្រោះថានេះគឺជាគ្រោះអាសន្នដែលមានស្រាប់ចំពោះភពផែនដី និងជីវិតរបស់មនុស្សលោក ។ លោកបានអំពាវនាវដល់បណ្ដាប្រទេស បញ្ឈប់ការឧបត្ថម្ភលើឥន្ធនៈផូស៊ីល ហើយចាប់ផ្តើមវិនិយោគទៅលើថាមពលកកើតឡើងវិញ ក៏ដូចជា ការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយការបំភាយកាបូននៅឆ្នាំ ២០៥០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ