អគ្គិភ័យចំនួនរាប់រយករណីបានកើតមានឡើងជាថ្មីនៅ ព្រៃអាម៉ាហ្សូន ប្រទេស ប្រេស៊ីល

(VOVWORLD) -យោងតាមវិទ្យាស្ថានស្រាវជ្រាវអវកាសជាតិ ប្រេស៊ីល (INPE) បានឲ្យដឹងថាមានភ្លើងឆេះព្រៃថ្មីប្រមាណ ១ ៦៣០ ករណីបានកើតមានឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែសីហាកន្លងទៅ។
អគ្គិភ័យចំនួនរាប់រយករណីបានកើតមានឡើងជាថ្មីនៅ ព្រៃអាម៉ាហ្សូន ប្រទេស ប្រេស៊ីល - ảnh 1 ភ្លើងឆេះព្រៃរៃអាម៉ាហ្សូននៅប្រទេសប្រេស៊ីល (ប្រភព៖ THX / VNA)

តាមតួរលេខស្ថិតិនាថ្ងៃទី ២៤ ខែសីហាបានឲ្យដឹងថា ភ្លើងឆេះព្រៃចំនួនរាប់រយករណីបានកើតមានឡើងជាថ្មីនៅព្រៃអាម៉ាហ្សូន ប្រទេសប្រេស៊ីល ខណៈដែលកងទ័ពរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ ដ៏ធ្ងន់ធ្ងរបំផុត ក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកនៅព្រៃអាម៉ាហ្សូន។

យោងតាមវិទ្យាស្ថានស្រាវជ្រាវអវកាសជាតិ ប្រេស៊ីល (INPE) បានឲ្យដឹងថាមានភ្លើងឆេះព្រៃថ្មីប្រមាណ ១ ៦៣០ ករណីបានកើតមានឡើងក្នុងអំឡុងពេលចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែសីហាកន្លងទៅ។

រដ្ឋមន្រ្តីក្រសួងការពារជាតិប្រេស៊ីល លោក Fernando Azevedo បានឲ្យដឹងថា មានកងទ័ពប្រមាណ ៤៤ ពាន់នាក់បានត្រៀមខ្លួនជាស្រេចដើម្បីជួយពន្លត់អណ្ដាតភ្លើងទាំងនេះ ហើយកងកម្លាំងទាំងនេះត្រូវបានដាក់ពង្រាយនៅរដ្ឋចំនួន ៦ ដើម្បីស្នើសុំជំនួយពីរដ្ឋអំណាចសហព័ន្ធ ដែលរួមមាន Roraima, Rondonia, Tocantins, Para, Acre និង Mato Grosso ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ