អគ្គលេខា Nguyen Phu Trong ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើតសម្ព័ន្ធសមាគមអក្សរសាស្ត្រសិល្បៈវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី២៥ខែកក្ដកានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមអក្សរសាស្ត្រ សិល្បៈវៀតណាមបានរៀបចំពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើតនិងទទួលគ្រឿងឥស្សិរយយសផ្កាសមាស។ 
អគ្គលេខា Nguyen Phu Trong ចូលរួមពិធីរំលឹកខួបលើកទី៧០នៃទិវាបង្កើតសម្ព័ន្ធសមាគមអក្សរសាស្ត្រសិល្បៈវៀតណាម - ảnh 1 អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ VOV)

អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអគ្គលេខាបក្ស លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang និងថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាម។

អញ្ជើញថ្លែងមតិក្នុងពិធី អគ្គលេខាបក្ស លោក  Nguyen Phu Trong បានសង្កត់ ធ្ងន់ទៅលើតួនាទី ឋានៈនិងសារៈសំខាន់របស់វិស័យអក្សរសាស្ត្រ សិល្បៈ រួមទាំង រាល់ការរួមចំណែកដ៏ធំធេងរបស់មជ្ឈដ្ឋានសិល្បករ សិល្បៈការិនីចំពោះបុព្ធ ហេតុកសាង ថែរក្សា និងអភិវឌ្ឍន៍ប្រទេសជាតិ។ អគ្គលេខាបក្ស លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ “ដើម្បីបំពេញល្អនូវតួនាទីដ៏ធំធេង យើងត្រូវដាក់វិស័យអក្សរសាស្ត្រ សិល្បៈទៅក្នុង ភារកិច្ចរួមរបស់ប្រទេសជាតិ ក្នុងនោះ ផ្តោតសំខាន់លើការកសាង ខឿនសេដ្ឋកិច្ចឲ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនិងនិរន្តរភាព ការពាររឹងមាំឯក រាជ្យ អធិបតេយ្យ ភាព បូរណភាពដែនដីនៃមាតុប្រទេស ដើម្បីបង្កើតឡើងឬទ្ធានុភាពថ្មី កម្លាំងពលំថ្មី សម្រាប់បុព្វហេតុផ្លាស់ប្តូរថ្មី អភិវឌ្ឍន៍ព្រមៗគ្នាលើគ្រប់វិស័យ”។

នៅក្នុងពិធីនេះ ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញប្រគល់ជូនសម្ព័ន្ធ សមាគមអក្សរសាស្ត្រសិល្បៈវៀតណាម គ្រឿងឥស្សរិយយសផ្កាយមាសដ៏ខ្ពង់ ខ្ពស់របស់រដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ