អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋបេឡារុស

អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋបេឡារុស - ảnh 1
អគ្គលេខា Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋបេឡារុស (VOV)

        Vovworld-នារសៀលថ្ងៃទី២៧វិច្ឆិកានៅទីស្ដីការរដ្ឋសភានៅរដ្ឋធានី Minsk
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានជួប​សន្ទនា​
ជាមួយលោក Anatoly Rubinov ប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ(ព្រឹទ្ធសភា)
​បេឡារុសស្ដីពីទំនាក់ទំនងទ្វេភាគីនិងស្ថានភាពសកម្មភាពរបស់រដ្ឋសភានៃ​
ប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពថា ទំនាក់ទំនងសហប្រតិបត្តិការ​
មិត្តភាព​រវាងរដ្ឋសភានៃប្រទេសទាំងពីរមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍
​ទំនាក់ទំនងសហប្រតិបត្តិការយូរអង្វែងនិងចីរភាពលើគ្រប់វិស័យរវាងវៀតណាម
​និងបេឡារុស។ ភាគីទាំងពីរចាត់ទុកថា ក្រុមសមាជិកសភាមិត្តភាពវៀតណាម
-បេឡារុសនិងក្រុមការងារនៃរដ្ឋសភាបេឡារុសសហប្រតិបត្តិការជា​មួយរដ្ឋសភា
វៀតណាមត្រូវបន្តសហប្រតិបត្តិការជិតស្និទ្ធថែមទៀតដើម្បីដើរ​តួនាទីជាស្ពាន
តភ្ជាប់សំខាន់សំរាប់សកម្មភាពសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរ។

        នាថ្ងៃដដែល​អគ្គលេខា Nguyen Phu Trong និងគណៈប្រតិភូបានមក​ទស្សនា
​រោងចក្ររថយន្ត Minsk (MAZ) និងទស្សនាសារមន្ទីប្រវត្តិសាស្ត្រ​សង្គ្រាម​ការពារ
ជាតិដ៏មហិមារ។

        នាថ្ងៃដដែលក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើកនេះ​រដ្ឋមន្ត្រីក្រសួង​ឧស្សាហ
-ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានធ្វើការជាមួយ​គណៈកម្មាធិការ
អន្តររដ្ឋាភិបាលស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មបេឡារុស-វៀត
ណាម អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Bui Van Nam បានធ្វើការ
ជាមួយប្រធានគណៈកម្មាធិការសន្តិសុខជាតិបេឡារុសជា​ដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ