អគ្គលេខាគណៈបក្សកុម្មុយនីស្តអ៊ីតាលីមកបំពេញទស្សនកិច្ចនៅវៀតណាម

(VOVWORLD) -គណៈប្រតិភូជាន់ខ្ពស់ គណបក្សកុម្មុយនីស្តអ៊ីតាលី ដឹកនាំដោយអគ្គលេខា លោក Mauro Alboresi អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៧។ នាព្រឹកថ្ងៃទី១៩ កក្កដា នៅទីក្រុងហាណូយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong 
អគ្គលេខាគណៈបក្សកុម្មុយនីស្តអ៊ីតាលីមកបំពេញទស្សនកិច្ចនៅវៀតណាម - ảnh 1អគ្គលេខាគណៈបក្សកុម្មុយនីស្តអ៊ីតាលីមកបំពេញទស្សនកិច្ចនៅវៀតណាម 

គណៈប្រតិភូជាន់ខ្ពស់ គណបក្សកុម្មុយនីស្តអ៊ីតាលី ដឹកនាំដោយអគ្គលេខា លោក Mauro Alboresi អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៧។ នាព្រឹកថ្ងៃទី១៩កក្កដា នៅទីក្រុងហាណូយ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម  លោក  Vo Van Thuong បានអញ្ជើញទទួលជួបសន្ទនាគណៈប្រតិភូ។ លោក Mauro Alboresi បានសម្ដែងនូវក្តីសប្បាយរីករាយ ដែលបានមកបំពេញទស្សនកិច្ចលើកដំបូងនៅវៀតណាម ហើយចាត់ទុកថា៖សមិទ្ធផលរបស់វៀតណាម ទទួលបានក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីជាប្រភពកម្លាំងខាងស្មារតីសំរាប់អ្នកបដិវត្តន៍អ៊ីតាលីនានា។លោកក៏បានអះអាង ថែមទៀតថា៖គណបក្សកុម្មុយនីស្តអ៊ីតាលីនឹងខំប្រឹងប្រែងរួមចំណែកចំពោះការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការល្អប្រសើររវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរនាពេលខាងមុខនេះ។ អគ្គលេខា លោក Mauro Alboresi បានវាយតំលៃខ្ពស់ចំពោះទស្សនះរបស់វៀតណាម ក្នុងការដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ ដែលក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ ក្នុងតំបន់។

          រីឯ លេខាមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Vo Van Thuong សង្កត់ធ្ងន់ទៅលើការគោរពនិងផ្តល់អាទិភាពចំពោះទំនាក់ទំនងប្រពៃណី បើកទូលាយទំនាក់ទំនងជាមួយគណបក្សនានា ហើយអះអាងថា៖បក្សកុម្មុយនីស្តវៀតណាម មានគោលបំណងរក្សា និងជំរុញទំនាក់ទំនងជាមួយគណៈបក្សកុម្មុយនីស្តអ៊ីតាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ