អគ្គលេខាធិការ AIPA អបអរសាទរប្រធានរដ្ឋសភាវៀតណាមលោក Tran Thanh Man
(VOVWORLD) - ក្នុងឱកាសដែលលោក Tran Thanh Man ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានរដ្ឋសភានៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមក្នុងសម័យប្រជុំលើកទី៧ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី៣១ ខែឧសភា អគ្គលេខាធិការក្រុមប្រឹក្សាអន្តរសភានៃសមាគមន៌ប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman បានផ្ញើលិខិតអបអរសាទរ។
ក្នុងលិខិតនោះ អគ្គលេខាធិការ AIPA បានថ្លែងអំណរគុណចំពោះរដ្ឋសភាវៀតណាមដែលបានគាំទ្រនិងសហប្រតិបត្តិការជិតស្និទ្ធជាមួយ AIPA និងលេខាធិការដ្ឋាន AIPA។
អគ្គលេខាធិការ AIPA លោកស្រី Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ។ រូបថត៖ VOV |
អបអរសាទរចំពោះប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man អគ្គលេខាធិការ AIPA ជឿជាក់ថា ដោយមានបទពិសោធន៍ក្នុងតួនាទីជាអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man នឹងបន្តជំរុញការអភិវឌ្ឍន៍របស់រដ្ឋសភាវៀតណាម ដោយពង្រឹងនិងរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម - AIPA រួមចំណែកដល់វិបុលភាពរួមនៃតំបន់អាស៊ាន៕