អគ្គលេខាធិការ NATO នឹងបំពេញដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូងនិងជប៉ុននៅសប្តាហ៍ក្រោយ

(VOVWORLD) - ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅ ខណៈពេលដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Yoon Suk-yeol កំពុងជំរុញខ្លាំងទំនាក់ទំនងជាមួយអង្គការ NATO។ 

អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg នឹងធ្វើដំណើរទៅទីក្រុងសេអ៊ូលក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមករា ហើយជួបជាមួយមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់របស់កូរ៉េខាងត្បូង រួមទាំងរដ្ឋមន្ត្រីការបរទេសលោក Park Jin និងរដ្ឋមន្ត្រីការពារជាតិ លោក Lee Jong-sup។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅ ខណៈពេលដែលរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Yoon Suk-yeol កំពុងជំរុញខ្លាំងទំនាក់ទំនងជាមួយអង្គការ NATO។ កាលពីខែមិថុនាឆ្នាំមុន លោក Yoon Suk-yeol បានក្លាយជាមេដឹកនាំកូរ៉េខាងត្បូងដំបូងគេដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការNATO។ បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង លោក Jens Stoltenberg គ្រោងនឹងបន្តបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុនក្នុងរយៈពេល ២ ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ