អគ្គលេខាធិការ អ.ស.ប. ដំណើការសន្ទនាតាមទូរស័ព្ទជាមួយបណ្ដា ថ្នាក់ដឹកនាំអឺរ៉ុបស្តីពីបញ្ហាអន្តោប្រវេសន៍


អគ្គលេខាធិការ អ.ស.ប. ដំណើការសន្ទនាតាមទូរស័ព្ទជាមួយបណ្ដា ថ្នាក់ដឹកនាំអឺរ៉ុបស្តីពីបញ្ហាអន្តោប្រវេសន៍ - ảnh 1
អគ្គលេខាធិការ អ.ស.ប. ដំណើការសន្ទនាតាមទូរស័ព្ទជាមួយបណ្ដា ថ្នាក់ដឹកនាំអឺរ៉ុបស្តីពីបញ្ហាអន្តោប្រវេសន៍ (Image: VNA)

(VOVworld) - ក្នុងកាលៈទេសៈរលោករកជនអន្តោប្រវេសន៍ហូរទៅកាន់
អឺរ៉ុបមិនទាន់ចប់នៅឡើយ នាថ្ងៃទី ៨ កញ្ញា អគ្គលេខាធិការ​ អ.ស.ប.
លោក Ban Ki Moon បានដំណើរការសន្ទនាតាមទូរស័ព្ទជាមួយថ្នាក់ដឹក
នាំនៃប្រទេសអឺរ៉ុបមួយចំនួនដើម្បីពិភាគ្សារអំពីវិធានការជួយឧបត្ថម្ភនិង
រកដំណោះស្រាយសំរាប់វិបត្តិនេះ។ លោក Ban Ki Moon បានចាត់ទុកថា៖
 ថ្នាក់ដឹកនាំប្រទេសអូទ្រីស ឆែក អាល្លឺម៉ង់ក្រិកហុងគ្រីប៉ូឡួញនិងស្លូវ៉ាគី
ត្រូវអនុវត្តការទទួលខុសត្រូវនិងស្តង់ដារដែលគេបានដាក់ចេញ។ លោក
Ban Ki Moon បានអំពាវនាវឲ្យថ្នាក់ដឹកនាំអឺរ៉ុបផ្ទៀងស្តាប់មតិពីជនអន្តោ
ប្រវេសន៍ដើម្បីស្វែងរកការដោះស្រាយតម្រូវការជាសារវ័ន្តរបស់គេយ៉ាង
ឆាប់រហ័ស។ អគ្គលេខាធិការ អ.ស.ប. ក៏បានអះអាងថា៖ អ.ស.ប. ត្រៀម
ខ្លួនជាស្រេចជួបធ្វើការជាមួយបណ្ដាស្ថាប័នរបស់ខ្លួនជាពិសេស
គឺអគ្គស្នងការរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហាជនអន្តោប្រវេសន៍ដើម្បី
បន្តគាំទ្រការខំប្រឹងប្រែងនៃប្រទេសនានាក្នុងប្លុកក្នុងការអនុវត្តសកម្មភាព
ជាក់ស្តែងឲ្យសមស្រប់នឹងសភាពការណ៍នាបច្ចុប្បន្ន។ ក្នុងកាលៈទេសៈ
អស់សង្ឃឹមនោះ ប្រទេសទ្វីបអាមេរិកមួយចំនួន ដូចជា៖ កាណាដា
វ៉ែណេស៊ុយអេឡា ឆីលី អាហ្សង់ទីន កូឡុំប៊ី និង Uruguay បានសន្យា
ទទួលជនអន្តោប្រវេសន៍។

នាថ្ងៃដដែល គណៈកម្មាធិការអឺរ៉ុបបានមានផែនការរៀបចំមូលនិធិដោយ
តំលៃស្មើនឹង ១,៨ ពាន់លានអឺរ៉ូ (ស្មើនឹង ២ ពាន់លានដុល្លាអាមេរិក) ដើម្បី
ជួយឧតប្ថម្ភប្រទេសអាហ្វ្រិកការពារខ្សែព្រំដែននិងកាត់បន្ថយបរិមាណជន
អន្តោប្រវេសន៍ទៅអឺរ៉ុប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ