អគ្គលេខាធិការ អ.ស.ប ប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីគណៈកម្មាធិការរៀបចំរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរី

(VOVWORLD) -  នាថ្ងៃទី ១៨ ខែកញ្ញា អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានប្រកាសថាលោកបានសម្រេចកិច្ចព្រមព្រៀងស្តីពីសមាសភាពនៃគណៈកម្មា ធិការរៀបចំរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរី ដែលជាជំហានសំខាន់មួយដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយអស់រយៈពេលជាង ៨ ឆ្នាំនៅក្នុងប្រទេសនេះ។
អគ្គលេខាធិការ អ.ស.ប ប្រកាសសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីគណៈកម្មាធិការរៀបចំរដ្ឋធម្មនុញ្ញថ្មីរបស់ស៊ីរី - ảnh 1 អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres (រូបថត៖ AFP/TTXVN)

  ក្នុងសន្និសីទសារព័ត៌មាន ប្រមុខ អ.ស.ប បានឲ្យដឹងថាបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅស៊ីរីគឺ លោក Geir Pedersen «កំពុងបំពេញការងារចុងក្រោយជាមួយភាគីនានាដែលពាក់ព័ន្ធនឹងបទបញ្ញត្តិដែលត្រូវការយកមកពិចារណា ហើយយើងខ្ញុំសង្ឃឹមថាប្រការនេះនឹងបង្ហើយនាពេលឆាប់ៗនេះ” ។ លោក Antonio Guterres បានសម្តែងក្តីសង្ឃឹមថាការបង្កើតគណៈកម្មាធិការរដ្ឋធម្មនុញ្ញនឹង «ក្លាយជាជំហានដ៏សំខាន់ក្នុងការបង្កលក្ខណៈងាយស្រួលសម្រាប់ដំណោះស្រាយនយោបាយចំពោះជម្លោះដ៏ខ្លោចផ្សានេះផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ