អគ្គលេខាធិការ អ.ស.ប ព្រួយបារម្មណ៍ក្រោយករណីយន្តហោះទួរគីត្រូវបាញ់ទម្លាក់នៅស៊ីរី
VOV- នាថ្ងៃទី២៣មិថុនា អគ្គលេខាធិការ អ.ស.ប Ban Ki Moon បានសំដែងនូវការព្រួយ
បារម្មណ៍យ៉ាងជ្រាលជ្រៅអំពីការជិះឥទ្ធពលនៃករណីយន្តហោះទួរគី ១ គ្រឿងត្រូវបាញ់
ធ្លាក់នៅស៊ីរី។ អ្នកនាំពាក្យរបស់អគ្គលេខាធិការបានឲ្យដឹងថា អគ្គលេខាធិការបានអំពាវ
នាវទួរគីអត់ធ្មត់ក្នុងប្រតិកម្មរបស់ខ្លួន ទន្ទឹមនឹងនោះវាយតំលៃខ្ពស់ការដែលទួរគីនិងស៊ីរី
បានដំណើរការស្វែងរករួម។ លោកបានអំពាវនាវភាគីទាំងពីរបន្តដោះស្រាយស្ថានភាព
ដោយវិធានការការទូតនិងឲ្យដឹងថាអង្គការសហប្រជាជាតិអាចជួយឧបត្ថម្ភប្រសិនបើភា
គីទាំងពីរជួបការលំបាក។ មុននោះ ស៊ីរីបានទទួលស្គាល់ថា បានបាញ់ធ្លាក់យន្តហោះ
ប្រយុទ្ធ F-4 Phantom របស់ទួរគីដោយសារយន្តហោះនេះបានរំលោភលើដែនអាកាសស៊ីរី៕
|
Image: Internet |