អគ្គលេខាធិការ​ណាតូ​អំពាវនាវ​ឱ្យ​កូសូវ៉ូកាត់បន្ថយភាពតានតឹងជាមួយជនស៊ែប៊ី​

(VOVWORLD) - នាថ្ងៃទី២៨ ឧសភា អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអំពាវនាវឱ្យកូសូវ៉ូ បន្ធូរបន្ថយភាពតានតឹងជាមួយជនស៊ែប៊ី។ 
អគ្គលេខាធិការ​ណាតូ​អំពាវនាវ​ឱ្យ​កូសូវ៉ូកាត់បន្ថយភាពតានតឹងជាមួយជនស៊ែប៊ី​ - ảnh 1រូបភាពបន្ទាប់ពីការប៉ះទង្គិចគ្នារវាងប៉ូលីសកូសូវ៉ូ និងបាតុករជនជាតិស៊ែប៊ី ថ្ងៃទី ២៦ ឧសភា។ ប្រភព៖ Reuters

ការអំពាវនាវនេះត្រូវបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីការប៉ះទង្គិចគ្នារវាងប៉ូលីសកូសូវ៉ូ និងក្រុមបាតុករស៊ែប៊ី ប្រឆាំងនឹងអភិបាលក្រុងជនជាតិអាល់បានី ដែលចូលកាន់តំណែងនៅតំបន់ជនស៊ែប៊ីនៅកូសូវ៉ូ។ លោក Stoltenberg បានឲ្យដឹងថា លោកបានពិភាក្សាជាមួយប្រមុខគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបស្តីពីកូសូវ៉ូ លោក Josep Borrell ហើយបានយល់ព្រមថា ភាគីទាំងពីរត្រូវតែចូលរួមក្នុងកិច្ចសន្ទនាដឹកនាំដោយសហភាពអឺរ៉ុប ហើយទន្ទឹមនឹងនោះ  កូសូវ៉ូ ចាំបាច់ត្រូវបន្ធូរបន្ថយភាពតានតឹង និងមិនអនុវត្តន៍សកម្មភាពឯកតោភាគីដែលបង្កអស្ថេរភាព។

ជនជាតិស៊ែប៊ីបានស្រូបយកភាគច្រើននៃប្រជាជននៅតំបន់ភាគខាងជើងកូសូវ៉ូ មិនទទួលយកសេចក្តីប្រកាសឯករាជ្យឆ្នាំ២០០៨របស់កូសូវ៉ូ ដកខ្លួនចេញពីប្រទេសស៊ែប៊ីនោះទេ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ