អគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាព

(VOVWORLD) - នាថ្ងៃទី ២០ ខែកក្កដា នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ថ្លែងមតិក្នុងសន្និសីទស្តីពីគោលនយោបាយថ្មីរបស់អង្គការសហប្រជាជាតិ អគ្គលេខាធិការ អ.ស.ប លោក Antonio Guterres បានអំពាវនាវឱ្យមានការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់ និងទូលំទូលាយលើកំណែទម្រង់នៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ ជំរុញកំណែទម្រង់ប្រតិបត្តិការរក្សាសន្តិភាព - ảnh 1អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ រូបថត៖ THX/TTXVN

ដោយបង្ហាញអំពីគោលនយោបាយថ្មីបំផុត ដែលមានចំណងជើងថា "របៀបវារៈថ្មីដើម្បីសន្តិភាព" អគ្គលេខាធិការ Antonio Guterres បានអះអាងពីតួនាទីនៃបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិក្នុងការជួយសង្រ្គោះជីវិតមនុស្សរាប់លាននាក់ និងរក្សាបទឈប់បាញ់។ ទោះជាយ៉ាងណាក៏ដោយ ជម្លោះដែលអូសបន្លាយនៅតែមិនអាចដោះស្រាយបាន ដោយសារតែកត្តាស្មុគស្មាញក្នុងស្រុក ភូមិសាស្ត្រនយោបាយ និងឆ្លងដែន។

អគ្គលេខាធិការលោក Antonio Guterres បានសង្កត់ធ្ងន់ថា ប្រតិបត្តិការរក្សាសន្តិភាពមិនអាចទទួលជោគជ័យបានទេ ប្រសិនបើគ្មានសន្តិភាពដើម្បីរក្សា។ បេសកកម្មរបស់អង្គការសហប្រជាជាតិ ក៏មិនអាចសម្រេចបានគោលដៅរបស់ខ្លួនដែរ ប្រសិនបើមិនមានការណែនាំច្បាស់លាស់ និងជាក់ស្តែងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូច្នោះ លោកបានអំពាវនាវឱ្យមានការពិនិត្យឡើងវិញយ៉ាងម៉ត់ចត់  និងទូលំទូលាយអំពីអនាគតនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឆ្ពោះទៅរកគំរូដែលអាចបត់បែនបាន និងអាចសម្របខ្លួនបានជាមួយនឹងយុទ្ធសាស្ត្រដកបេសកកម្មយ៉ាងសមស្រប៕

ប្រតិកម្មទៅវិញ

ផ្សេងៗ